ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​កាមរី​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលមកពី​រថយន្ត​បើក​បុក​ពីក្រោយ​ម៉ូតូ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ទេព​កោសា ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ យៃ តូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សួ តូ​ក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បានទទួល​រងរបួស​ធ្ងន់ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើត​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ សេរី​ឆ្នាំ​២០០៣ បិត​តែម​០៧ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​កាមរី​ស៊េរី​ចាស់ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2A-1809 បាន​បើក​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ជ្រុ​ក​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ពេល​ឃើញ​ហេតុការណ៍​បែបនេះ ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើ​អន្តរាគមន៍​ដោយ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់វិធានការ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

10-3-2014 (1) 10-3-2014 (2)10

 

Leave a Reply

(*) Required, Your email will not be published