ប្រទេសចិន ៖ តាមប្រភពគេហទំព័រកម្សាន្តឈ្មោះ រ៉េដហ្លាវ៉ា បានចុះផ្សាយលើគេហទំព័រនោះថា តារាម៉ូដែលរបស់ចិននាង Chen Yi Man 陈怡曼 ត្រូវ បានបញ្ចេញរូបថតជាច្រើនសន្លឹកដែលនាងថតជាមួយនឹងឈុតសម្លៀកបំពាក់ផ្សេងៗ ។ ស្រីស្រស់សោភា រូបនេះត្រូវបានគេដឹងថា នាងកើតនៅ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៩៨៩ ។
នាង Chen Yi Man ជាតារាម៉ូដែល និងតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសចិន ដែលមកពី Xu chang ខេត្ត Henan នាភាគកណ្តាលនៃប្រទេសចិន ។ ក្រៅពីនេះនាង Chen Yi Man ក៏ឈ្នះពានរង្វាន់ជាច្រើន ក្នុងអំឡុងពេលអាជីពម៉ូដែល និង ជោគជ័យតាមរយៈការថតស្ពតឲ្យស្ថានីយ៍ទូរទស្សន៍ជាច្រើន ៕