គ្រាន់តែ​រឿងស្រី មន្ត្រី​យោធា​ទំនើង​ទាញ​កាំភ្លើង​បាញ់រះ​១២​គ្រាប់ ព្រោះតែ​អាង​បុណ្យ​សក្តិ​

, , Leave a comment

​ខេត្តកំពត ៖ ស្នូរ​កាំភ្លើង​ចំនួន​១២ គ្រាប់​បាន​លាន់ឮ​ទាំង​កណ្តាលរាត្រី​ដែល​បណ្តាល​ពី​ការ​កាង​ស្រី​ស្នេហ៍​ដែល​ស្តែង​ចេញពី​ភាព​ប្រច័ណ្ឌ​មានៈ​របស់​មន្ត្រី​យោធា​ទំនើង បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោងជាង ១២​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៤លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ក្បែរ​ស្នាក់ការ​ជញ្ជីង​ថ្លឹង រថយន្ត​ភ្នំ​ត្រើ​ល ឋិត​ក្នុងភូមិ​ភ្នំ​ត្រើ​ល ឃុំ​ភ្នំ​កុង ស្រុក​ឣ​ង្គ​រ​ជ័យ ខេត្តកំពត ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​បាន​បង្ហើប​ប្រាប់ថា មុនពេល​កើតហេតុ​មាន​មន្ត្រី​ទំនើង​ម្នាក់​មិនដឹង​មកពី​ឣ​ង្គ​ភាព​ណា រឺក៏​ជា​កងទ័ព ជា​នគរបាល​នោះទេ គ្រាន់តែ​ដឹងថា​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត​ពីរ​កឹ​ប ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ខម​1-2-5678 ។ ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​រថយន្ត​លុ​ច្ស​ស៊ី​ស RX300 ឣ​ត់​ស្លាក​លេខ នៅក្នុង​រថយន្ត​មាន​មនុស្ស​៣​នាក់ ស្រី​១ ប្រុស​២ និង​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​ធំ​ពីក្រោយ​រថយន្ត ។ លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ផ្ទុះ​ស្នូរ​កាំភ្លើង​ឡើង ហើយ​ភាគី​ខាង​RX300​ដែល​បើក​ពីមុខ​រថយន្ត​បង្ក​នោះ បាន​បើករថយន្ត​របស់ខ្លួន​ចូលទៅក្នុង​ស្នាក់ការ​ថ្លឹង​ឡាន​ខាងលើ ដើម្បី​ឲ្យ​កងកម្លាំង​នៅ​កន្លែង​ហ្នឹង​ជួយ​។

 

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ទំនើង​ដែល​ឣះ​ឣា​ង​ថា​ពាក់​ផ្កាយ​២​នោះ គឺ​ធ្លាប់​មានរឿង​បាញ់បោះ​សេរី​នៅក្នុង​ស្រុក​ឣ​ង្គ​រ​ជ័យ​នេះ​ម្តង​រួចមកហើយ​ដែរ ប៉ុន្តែ​ត្រូវបាន​គេ​ផ្អាក​រឿង​នោះ​ទុក​សិន ។ បើតាម​ការសន្និដ្ឋាន​បុរស​ផ្កាយ​២​រូបនេះ​ប្រហែល​ធ្វើការ​នៅ​ភ្នំពេញ​ហើយ​មាន​ស្រី​ស្នេហ៍​ដែលជា​ឣ្ន​ក​រងគ្រោះ​ខាងលើ​ក៏​រស់នៅ​ភ្នំពេញ​ជាមួយគ្នា​ដែរ ប៉ុន្តែ​នារី​រងគ្រោះ​ប្រហែល​ជាមាន​ស្រុកកំណើត​នៅ​ឣ​ង្គ​រ​ជ័យ​នេះ ហើយ​នៅ​ថ្ងៃបុណ្យ​សិទ្ធិនារី​៨​មីនា ទំនង​ណាត់ជួប​ប្រុស​ស្នេហ៍​ថ្មី និង​មិត្ត​ភ័​ក្រ​ផ្សេងទៀត​មក​ដើរលេង​កម្សាន្ត ប៉ុន្តែ​ត្រូវ​ជនបង្ក​សង្ស័យ​ក៏​ខំ​តាម​រុករក​ក៏​ប្រទះឃើញ ហើយ​ឈានទៅ​បង្ក​ករណី​យ៉ាង​ដូច្នេះ​ទៅ​។​

 

​ចំពោះ​បញ្ហា​ខាងលើនេះ តើ​សមត្ថកិច្ច​មាន​វិធានការ​បែបណា​បន្តទៀត បើ​ហេតុ​ការ​ដដែលៗ​បង្កឡើង​ដោយ​មន្ត្រី​យោធា​ទំនើង​បានត្រឹមតែ​ស្រាវជ្រាវ​ប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published