លោក​វរសេនីយ៍ត្រី ហម ម៉ុ​ត ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កន្លែង​លក់​ស៊ី​សា ដែល​កំពុង​ពង្វក់ស្មារតី​យុវជន​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ ប្រតិបត្តិការ​ចុះបង្ក្រាប​តាម​ហាង តាម​ក្លិប​នានា ដែល​មានការ​ដាក់លក់​ស៊ី​សា ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ដក ហូត​បាន​នៅ​ហាង​១​មានឈ្មោះ ឥណ្ឌូ​កាហ្វេ បានដាក់​លក់​កាល​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​០៦ ខែ​មិនា ២០១៤ នៅ​ចំណុច​ជាប់​របង​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​លោក​វរសេនីយ៍ត្រី ហម ម៉ុ​ត បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ដកហូត​ដប​ស៊ី​សា​ចំនួន​បួនដប​កំពុង​ដាក់ លក់​ធ្វើ​សកម្មភាព​នៅ​ហាង​ឥណ្ឌូ​កាហ្វេ ជា​ហាង​ជនជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ ភី អ៊ី​ឌី​(P EDY ) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ កាន់​ប៉ា​ស្ព​រ័​លេខ A-5264493 មាន​លំនៅឋាន នៅ​ចំណុច​ជាប់​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

 

​លោក​មេបញ្ជាការ​បា​នប​ន្ត​ទៀតថា ក្រោយពី​បាន​បង្ក្រាប​រួច​បាន​ឃាត់ខ្លួន​ម្ចាស់​ហាង ដើម្បី​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា កុំ​មានការ​ដាក់លក់​បន្តទៅ​ទៀត រួច​ឲ្យ​អោយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ។ ប្រសិនជា​ហាង​ខាងលើនេះ ឬ​មាន​តាម​ក្លឹប​នានា​មានការ​លក់ដូរ​ស៊ី​សា និង​ឃាត់ខ្លួន សាង​សំណំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

8-3-2014

 

Leave a Reply

(*) Required, Your email will not be published