នាំ​ប្អូនថ្លៃ​ទៅផ្ទះ​សំណាក់ ដើម្បី​បំពេញ​ចំណង់តណ្ហា ប្តី​តាម​ទាន់ ប្រពន្ធ​ចេញ​វាចា​រថា អស់​អារម្មណ៍​

, , Leave a comment

​ខេត្ដ​កំពត ៖ រឿងរ៉ាវ​ផិតក្បត់ តែង​កើតឡើង​ពី​ការ​លួងលោម និង​ភាព​អស់​អាល័យ​ចំពោះ​ដៃគូ ដែល​មិនអាច​បំពេញ​នូវ​ចំណង់តណ្ហា​ឲ្យ​គ្នា​ទៅវិញទៅមក​។ ជាក់ស្តែង​ប្អូនថ្លៃ និង​បងថ្លៃ​ស្រី​ត្រូវ​តណ្ហា​ដឹកច្រមុះ​បាន​លួចលាក់​សា​ហាយ​ស្មន់ បានធ្វើ​បបួលគ្នា​ដំណើរ​ទៅ​បំពេញ​ចំណង់​ក្នុងផ្ទះ​សំណាក់​តែ​ត្រូវ​ប្ដី​តាម​ទាន់​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ដើម្បី​បក​ស្រោម​មុខ​ប្រពន្ធ​ផិតក្បត់​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះសំណាក់​យីហោ​ពិភពថ្មី ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ដ​កំពត ។​

 

​ប្រភព​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា ករណី​ឃាត់​បុរស​ស្ដ្រី​នេះ​ទាក់ទិន​រឿង​ផិតក្បត់​យោងតាម​បណ្ដឹង​របស់​បុរស​ជា​ប្ដី​ដើម្បី​នាំទៅ​សាកសួរ ស្ដ្រី​ផិតក្បត់​ប្ដី​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សាំង គ​ន្ធា អាយុ​៣៧​ឆ្នាំ ត្រូវជា​បងថ្លៃ​របស់ ឈ្មោះ មុំ លិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា អ្នក​ទាំង​២​នេះ​បាន​លួច​សហាយស្មន់ នឹង​គ្នា​ច្រើនលើក​មកហើយ​មិនមែន​ម្ដងនេះ​ទេ នេះ​បើតាម​បុរស​ជា​ប្ដី​ធ្លាប់​តាម​ទាន់​២​ដង​មកហើយ​តែ​ទុកពេល​ឱ្យ​ប្រពន្ធ​កែខ្លួន ដើម្បី​អនាគត​កូន​ទើប​លើក​នេះ​អត់ទ្រាំ​មិនបាន​បុរស​ជា​ប្ដី​ក៏​ដាច់​ចិ​ត្ដ​ប្ដឹង​នគរបាល​ក្រុង​កំពត​ឱ្យ​ឃាត់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្ដង ។

 

​បុរស​ជា​ប្ដី​ឈ្មោះ អឹង សុខ​គា បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា គាត់​អស់​និស្ស័យ​នឹង​ប្រពន្ធ​របស់គាត់​ទៀតហើយ​ហើយ​មិនគួរ​ប្រពន្ធ លួច​សហាយស្មន់​ជាមួយ​ប្អូនថ្លៃ​ខ្លួនឯង​សោះ ។ បុរស​ជា​ប្ដី​បានឱ្យដឹងថា រូបគាត់ និង​ស្ដ្រី​ក្បត់​ប្ដី​បាន​រៀបការ​នឹង​គ្នា​នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ហើយ​រហូតមកដល់ ពេលនេះ​មានកូន​ប្រុស​-​ស្រី​២​នាក់ ។ កន្លងទៅ​គាត់​បានដឹង​ពី​ការទំនាក់ទំនង​របស់​ប្រពន្ធ​នឹង​ប្អូនថ្លៃ ហើយ​ធ្លាប់​តាម​ទាន់​ដេក​នៅ​ជាមួយគ្នា​ទៀតផង ប៉ុន្ដែ​ដោយសារ​ខ្មាស​ញាតិ​ជិតខាង​នឹង​គិតពី​អនាគត​កូនៗ​ព្រមទាំង​រក្សា​កិ​ត្ដិ​យស គ្រួសារ​ទើប​លើកលែង​និង​មិន​ប្រកាន់ទោស​អូស​ដំណើរ​បំណង​ឱ្យ​ប្រពន្ធ​កែខ្លួន តែ​នាង​មិន​ព្រម​លះបង់​នូវ​ការ​ប្រ​ព្រឹ​ត្ដ​ខុស​នឹង​ប្រពៃណី​ទើប​សម្រេច​ប្ដឹង​សមត្ថកិច្ច​តែម្ដង ។​

 

​ជុំវិញ​ករណី​ផិតក្បត់​នេះ​មិនទាន់មាន​ការអះអាង​មួយណា ដែលថា ប្រុស​ដែល​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​គេ​នោះ​ជា​ប្អូនប្រុស​បង្កើត​របស់​ប្ដី​ស្ដ្រី​សហាយស្មន់ ឬក៏​ប្អូនថ្លៃ​ជីដូនមួយ​ខាង​ប្ដី​នោះទេ ។ ដោយឡែក​ករណី​ឃាត់ខ្លួន​ស្ដ្រី និង​បុរស​ខាងលើនេះ​ធ្វើឡើង​តាម​បណ្ដឹង​របស់​បុរស​ជា​ប្ដី ហើយ​នៅក្នុង​បណ្ដឹង​របស់​ប្ដី​គឺ​បាន​ប្ដឹងទៅ​តុលាការ សុំ​ចែកផ្លូវ ហើយ​ពេលនេះ​ជន​ដែល​ត្រូវ បាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី ចាត់ការ​តាមច្បាប់ ៕

8-3-2014

 

Leave a Reply

(*) Required, Your email will not be published