ខេត្ដក្រចេះ ៖ អ្នកកាសែត៣នាក់ទទួលការភិតភ័យ ពេលដែលមានមន្ដ្រីយោធាវរការពារព្រំដែន២០៤ ចំណុចគីឡូម៉ែត្រលេខ១១៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ទាញកាំភ្លើងដេញបាញ់កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ដោយថតពីសកម្មភាពនៃការដឹកជញ្ជូនឈើចេញ ពីទឹកដីស្រុកស្នួលចូលទៅប្រទេសវៀតណាមតាមច្រកព្រំដែនដែលត្រូវឆ្លងកាត់ប៉ុស្ដិ៍វរការពារលេខ២០៤ ក្នុងភូមិសាស្ដ្រទឹកដីស្រុកស្នួល ខេត្ដក្រចេះ ។