រាជធានីភ្នំពេញ ៖ រយៈពេលតែប៉ុន្មានថ្ងៃសោះមជ្ឈដ្ឋានសង្គមស៊ីវិលមានការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកសារព័ត៌មាន ដែលកំពុងទទួលរងការគំរាមកំហែងគ្រោះថ្នាក់ចរាចរណ៍ទាំងមន្ត្រីយោធាទំនើងគំរាមបាញ់ ជាក់ស្តែងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ អ្នកកាសែត៣នាក់ដែលស្ថិតនៅក្នុងអង្គភាពកាសែតអង្គកម្ពុជាទទួលការភិតភ័យ ពេលដែលមានមន្ដ្រីយោធាវរការពារព្រំដែន២០៤ ចំណុចគីឡូម៉ែត្រលេខ១០៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ បានទាញកាំភ្លើងដេញបាញ់ពេលថតពីសកម្មភាពនៃការដឹកជញ្ជូនឈើចេញ ពីទឹកដីស្រុកស្នួលចូលទៅប្រទេសវៀតណាមតាមច្រកព្រំដែនដែលត្រូវ ឆ្លងកាត់ប៉ុស្ដិ៍វរការពារលេខ២០៤ ក្នុងភូមិសាស្ដ្រទឹកដីស្រុកស្នួល ខេត្ដក្រចេះ ។
ចំណែកកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខផ្សារឯករាជ្យ៣ ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ ក្រុម៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកកាសែតពន្លឺខ្មែរអង្គរ ត្រូវរថយន្តរបស់ក្រុមហ៊ុនឡុងម៉េងបុកបណ្តាលរងរបួស បាក់ជើងទាំងសងខាង ខណៈដែលជនរងគ្រោះជិះម៉ូតូហើយត្រូវរថយន្តកៀរ ហើយនឹងកិន។
ចំពោះករណីខាងលើនេះ ជាកង្វល់មួយពីសុត្ថិភាពអ្នកសារព័ត៌មានទាំងឡាយ ។ តើសមត្ថកិច្ចគួរមានវិធានការបែបណាចំពោះរឿងនេះ?៕