ចោរ​ជំនាញ​លួច​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​បានប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់​ដែលជា​ជនសង្ស័យ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយពី​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​កាល​វេលា​ម៉ោង​៣​និង​៤០​នាទី​ទាបភ្លឺ​ឈាន​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ ធា ប៉ែត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ លេង ហ៊ាង​ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ មិន​ពិតប្រាកដ ហើយ​ជា​មុខសញ្ញា​ដើរ​លួច​ដ៏​ជំនាញ ប្រចាំ​ក្រុង​ប៉ោយប៉ែត​ផងដែរ​។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចូល​ផ្ទះ លួច​យក​ទ្រព្យសម្បត្ដិ​មែន តែ​ពុំទាន់​បាន​ក៏ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​ឱ្យ​គេឯង​ដេញចាប់ ។ ក្រោយពី​សាកសួរ​ត្រូវបាន កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បញ្ជូនទៅ កាន់​ស្នងការ​ខេត្ដ​ចាត់​ការបន្ដ​តាមច្បាប់ ៕

06-3-2014

 

Leave a Reply

(*) Required, Your email will not be published