ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចក្រុងបាវិតចាប់ឃាត់ខ្លួន ក្រោយពេលដែលជននេះធ្វើសកម្មភាពកាច់ក.ម៉ូតូជនរងគ្រោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្សារជីភូ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបាឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមានឈ្មោះ ផាន ថៃងារ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយជាធ្លាប់ជាប់គុកម្តងរួចមកហើយ ។
ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕