ខេត្ដត្បូងឃ្មុំ ៖ បុរសម្នាក់បានរួចជីវិត ពេលដែលសមត្ថកិច្ចជួយអន្តរាគម ក្នុងបំណងសម្លាប់ខ្លួនដោយ ប្រុងលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិតទៅក្នុងទឹកទន្លេមេគង្គ ព្រោះតែរឿងវ៉ាយក្តីស្នេហ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ នៅលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលមានគំនិតត្រឹមកន្ទុយអណ្តើកនោះមានឈ្មោះ តុម ភារម្យ អាយុ២៥ឆ្នាំ រស់នៅភូមិ កំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។ ហើយមូលហេតុដែលធ្វើឱ្យយុវជនរូបនេះគិតខ្លីចង់លោតទឹក សម្លាប់ខ្លួនបញ្ចប់ជីវិតត្រូវបានយុវជននេះប្រាប់ឱ្យដឹងថា ដោយសារខូចចិត្ដនឹងសង្សារបែបគំនិតមានប្រុសថ្មី ៕