សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ នូវតែ​គ្មាន​ប្រសិទ្ធភាព ឬ​ថ្នាក់ក្រោម​មិន​អនុវត្ត​?

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៦ ខែតុលា​ការ ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ​បានចេញ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​ការហាមឃាត់​ចំពោះ​រថយន្ត​ធុន​ធ្ងន់​ទាំងឡាយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង​៥​ព្រឹក​រហូតដល់​ម៉ោង​៩​យប់ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣​។ ប៉ុន្តែ​អ្វីដែល​ឃើញ​បច្ចុប្បន្ននេះ រថយន្ត​ប្រភេទ​ហាមឃាត់ និង​មិន​អនុញ្ញាត​ពេល​ថ្ងៃនោះ នៅតែមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ផ្គើន​ទៅនឹង​សារាចរ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

 

​ចំណែកឯ​មន្ត្រី​ប៉ូលីស​ចរាចរណ៍​រួមទាំង​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​វិញ បានត្រឹមតែ​ឈរ​គ្រវីក្បាល នឹង​ពោល​ពាក្យ​ថា​មិន​ហ៊ាន​ចាប់​ឃាត់​រថយន្ត​ទាំង​នោះទេ ដោយសារតែ​ពួកគេ​មាន​​ខ្នង​សុទ្ធ​ធំ គ្រាក់ៗ​នៅ​ពីក្រោយ​។ ជាមួយគ្នា​នោះ​រថយន្ត​ប្រភេទ​យី​ឌុប​ដឹកទំនិញ​​ភាគច្រើន​គេ​ប្រើ​ស្លាក​សញ្ញា​សម្គាល់​បិទ​នៅមុខ​កញ្ចក់​មុខ​រថយន្ត ដើម្បី​ឲ្យ​ជា​សញ្ញា​សមត្ថកិច្ច​​ទាំងឡាយ ជាពិសេស​ប៉ូលីស​ចរាចរណ៍​ត្រូវ​ដឹងថា​ជា​រថយន្ត​របស់​ក្រុមអ្នកមានអំណាច​មិន​​អាច​ប៉ះពាល់​បាន​នោះទេ​។​

 

​ទាក់ទិន​នឹង​បញ្ហា​រថយន្ត​ចូល​រាជធានី​ភ្នំពេញ​នេះដែរ លោក ចេ​វ ហាក់ ប្រធានការិយាល័យ​ប៉ូលីស​​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា "យានយន្ត​ធំៗ​មួយចំនួន​ក៏ត្រូវ​បានអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ដោយសារតែ​​ដឹង​សម្ភារៈ​មួយចំនួន ដូចជា​គ្រឿងសំណង់​ជាដើម ដើម្បី​យកទៅ​ធ្វើការ​អភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​ក៏​បញ្ជាក់ថា ក្នុង​រយៈពេល​មួយខែ​កន្លងមកនេះ ប៉ូលីស​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​របស់​តាម​បទបញ្ជារ​របស់​សាលា​រាជ​​ធានី​ភ្នំពេញ​ស្តីពី​ការហាមឃាត់​រថយន្ត​ធំៗ ដោយ​ប៉ូលីស​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រាជធានី​ភ្នំពេញ​ល្មើស​នឹង​ការហាម​ប្រាម​បាន​រហូត" ។ ជាមួយគ្នានេះដែរ កម្លាំង​សមត្ថកិច្ច​បាន​អប់រំ​នឹង​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​​នោះ​ស្នើសុំ​ទៅ​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ និង​គោរព​គោលការណ៍​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជ​​ធានី​ភ្នំពេញ ស្តីអំពី​ការធ្វើ​ចរាចរណ៍​តាម​ពេលវេលា​ម៉ោង​៕

5-3-2014 (4)

5-3-2014 (1) 5-3-2014 (2) 5-3-2014 (3)  5-3-2014 (5) 5-3-2014

 

Leave a Reply

(*) Required, Your email will not be published