អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​កណ្តាល​ក្រុង​បាត់ដំបង​ (វីដេអូ)

, , Leave a comment

​ខេត្តបាត់ដំបង ៖ អគ្គីភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត យីហោ សេង ហុង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ស្ថិត​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្តាល​ឲ្យ រថយន្ត​ដឹក​គ្រឿងចក្រ​មួយគ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេច​កាប៊ីន​ទាំងស្រុង ។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​រាយការណ៍​បានឱ្យដឹងថា អគ្គីភ័យ​នេះ​មិន​បង្ក​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ ព្រោះ​ភ្លាមៗ​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​បាន​ចុះទៅ​បាញ់​ទឹក ពន្លត់​ទាន់ពេលវេលា ៕

 

 

5-3-2014 (1) 5-3-2014 (2) 5-3-2014 (3) 5-3-2014

 

Leave a Reply

(*) Required, Your email will not be published