ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះសំណាក់ថ្មពេជ្រ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន១-ឈ្មោះ ធឿង ប៊ុនធៀន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ជាអ្នកជួញដូរគ្រឿងញៀន ទី២ឈ្មោះ ស្មើ ហេណូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ទី៣ឈ្មោះ គី លិញ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិគាប សង្កាត់ទឹកថ្លា និងទី៤ឈ្មោះ គួន ផាយឹក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន១៧កូនថង់តូច ស្មើនិង៨,៤ក្រាមនិងទូរស័ព្ទ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕