រថយន្ដ​ដឹក​សំពីងសំពោង និង​លើស​ទម្ងន់ សមត្ថកិច្ច​បាន​ត្រឹម​ឈរ​ឱបដៃ​មើល មក​គ្មាន​សមត្ថភាព ឬ​ហួស​តួនាទី​?

, , Leave a comment

​ខេត្ដ​ប៉ៃលិន ៖ ការដឹក​ទំនិញ​សំពីងសំពោង គឺជា​ផ្នែក​មួយ​នៃ​ទម្លាប់​របស់​អ្នក​ដឹកជញ្ជូន​ទំនិញ​ដើម្បី​ទូទាត់​នឹង​ការ​គាប​ជំរិត​ពី​ការដាក់​កុងត្រូលជជុះ​។ ប៉ុន្តែ​វា​ជា​ផលប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិនិង​អន្ដរជាតិ​ចូលមក​ទស្សនា​កម្សាន្ដ​នៅក្នុង​ខេត្ដ​ប៉ៃលិន​ទាំងមូល​ទៀតផង ។ បច្ចុប្បន្ន​នៅលើ​ផ្លូវជាតិ​លេខ​៥៧ និង​៥៩ ចេញពី​ច្រកទ្វារ​ព្រំ​នៃ​ខេត្ដ​ប៉ៃលិន និង​ច្រកទ្វារ​ឡែ​ម ស្ថិតនៅក្នុង​ស្រុក​កំរៀង គេ​សង្កេតឃើញ​រថយន្ដ​ដឹក​សំពីងសំពោង​និង​លើស​ទម្ងន់​ទាំង​រថយន្ដ​ធំ​និង​រថយន្ដ​តូច​មាន​កម្ពស់ ស្ទើរ​កប់​ពពក តែ​មិន​ត្រូវបាន​មន្ដ្រី​ជំនាញ​មាន​វិធានការ​ទប់ស្កាត់​នោះទេ បើទោះបីជា​គ្រោះថ្នាក់​ចរាចរណ៍​បាន កើត​ឡើងជា​បន្ដបន្ទាប់​ក៏ដោយ ។​

 

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ប៉ៃលិន​បាន​និយាយថា ផ្លូវជាតិ​មួយ​ខ្សែ​នេះ​គឺជា ផ្លូវជាតិ​មួយ​ដ៏​សំខាន់​នៃ​ដង្ហើម​សេដ្ឋកិច្ចជាតិ​ដែល​ប្រជាពលរដ្ឋ​ដឹកទំនិញ​ចេញចូល​គ្រប់​ប្រភេទ​ក៏ដូចជា​ការធ្វើដំណើរ​រ​បស់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ចូលមក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះហើយ​សមត្ថកិច្ច និង​អាជ្ញាធរ​គួរតែមាន​វិធានការ​ទៅលើ​ម្ចាស់​រថយន្ដ​ដឹកទំនិញ​ធំ​តូច​លើស​ទម្ងន់​ពិសេស​រថយន្ដ​ដឹក​សំពីងសំពោង ។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ក៏ដូចជា​ភ្ញៀវទេសចរ​អន្ដរជាតិ​ដែល​បាន​ចូលទៅ​កម្សាន្ដ​នៅក្នុង​ខេត្ដ​ប៉ៃលិន​និង​បាន​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​ខាងលើនេះ​បាន សម្ដែង​នូវ​ការមិន​សប្បាយ​ចិ​ត្ដ​ពេល ដែល​បានឃើញ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ហើយ​មិន​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ពី​បញ្ហា​នេះ ។​

 

​ហេតុដូច្នេះ​អភិបាលខេត្ដ​ប៉ៃលិន​លោក អ៊ី ឈាន គួរតែមាន​វិធានការ ឬក៏​ចេញ​សារាចរ​ណែនាំ​ដើម្បី​ទប់ស្កាត់ ទៅលើ​រថយន្ដ​ដឹក​សំពីងសំពោង​និង​រថយន្ដ​ផ្ទុក​លើស​ទម្ងន់ ដើម្បី​បញ្ចៀស​ការគ្រោះថ្នាក់​កើតឡើង​ផង ថែរក្សា​សណ្ដាប់ធ្នាប់​ក៏ដូចជា​លើកស្ទួយ​សោភណភាព​ក្នុង​ខេត្ដ​៕

5-3-2014

 

Leave a Reply

(*) Required, Your email will not be published