ខេត្តព្រះសីហនុ ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើល ខណៈដែលប្រទះឃើញសាកសពបុរសជនបរទេសម្នាក់លង់ទឹកនៅឆ្នេរសមុទ្រម្លប់ជ្រៃជិតសណ្ឋាគារឃ្វីនកូ កាលពីព្រឹកថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៤ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សមត្ថកិច្ចបានពិនិត្យសាកសពបុរសជនជាតិបរទេសរូបនោះ គ្មានលិខិតស្នាមអ្វីជាសម្គាល់ខ្លួននោះទេ និងសន្និដ្ឋានជំហានដំបូង ជនរងគ្រោះបានស្លាប់ដោយលង់ទឹកសមុទ្រ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះនេះ មុនកើតហេតុធ្លាប់បានចូលទៅអុកឡុកនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤កាល ម្តងរួចមកហើយមុនពេលលង់ទឹកស្លាប់ ដោយរូបគេបាននិយាយប្រាប់នគរបាលប៉ុស្តិ៍សង្កាត់លេខ៤ថា រូបគេជាជនជាតិ អ៊ីតាលី ៕