ឈើ​ប្រណីត​ចំនួន​១៦​ដុំ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប ដើម្បី​បង្អួត​ស្នាដៃ និង​ធ្វើ​របាយការណ៍​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ឈើ​ប្រណីត​ប្រភេទ នាងនួន ចំនួន​១៦​ដុំ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ឋ ក្រសួងមហាផ្ទៃ ធ្វើការ​បង្ក្រាបបាន​កាល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៤ត្រង់ចំណុច ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបង្ហាញ​ថា ក្រោម​ការចង្អុលបង្ហាញ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ចាប់ និង​រឹបអូស​បាន​រថយន្ត ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-6432 ដឹកឈើ​១​គ្រឿង ផ្ទុក​ឈើ​ប្រណីត​ពេញ ប្រគល់​ឲ្យ​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​។ ប​ច្ច​ប្បន្ន​រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​យកមក​រក្សាទុក​នៅរ​ដ្ឋ​បាល​ព្រៃឈើ​ចាត់ការ​បន្ត ៕

Hong-0043

 

Leave a Reply

(*) Required, Your email will not be published