ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង២២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃ៣ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចភ្នំបាយឆៅ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌគីរី ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទ៥តោនមួយគ្រឿង ពាក់ស្លាកលេខកំពង់ធំ 3A-0598 បានដឹកសម្ភារ:រោងការដំណើពីភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រចិន្តា ដោយដឹកសម្ភារៈពេញ ។ លុះមកដល់ចំណុចកើតហេតុ រថយន្តឡើងភ្នំខ្ពស់មិនរួចក៏បានផ្អៀងក្រឡាប់តែម្តង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង២២ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រី៤នាក់ និងប្រុស១៨នាក់ ត្រូវដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជន ដើម្បីធ្វើការជួយសង្គ្រោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើអន្តរាគមន៍ និងស្វែងរកក្រុមគ្រួសារសព មកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕