ម្តាយ​ចិត្ត​អប្រិយ​ឃុំ​កូនស្រី ឲ្យ​រស់នៅ​ជាមួយ​គំនរ​សំរាម អស់​រយៈពេល​៨​ឆ្នាំ​

, , Leave a comment

​ប្រទេស​អ៊ីតាលី ៖ ប្រភពពី​គេហទំព័រ​សង្គម​កម្សាន្ត​របស់​អង់គ្លេស​ឈ្មោះ ម៉ែ​លអន​ឡាញ បាន​រាយការណ៍​មក​ថា នាង Chiara ត្រូវបាន​ម្តាយ​ចាក់សោរ​ឃុំ​ក្នុង​បន្ទប់​អស់​រយៈពេល​៨​ឆ្នាំ ។នៅក្នុង​បន្ទប់​ដែល​ឃុំ​រូបនាង​នោះ ដែល​ពោរពេញ​ទៅដោយ​សំរាម និង​ភាពស្មោគគ្រោក​បំផុត ដែល​ស្ថិតនៅ​ផ្ទះល្វែង​មួយកន្លែង​ក្នុង​ទីក្រុង Naples ដោយ​រស់នៅក្នុង​ភាព​អាក្រាតកាយ ។​

 

​ជាមួយគ្នានេះដែរ​ប៉ូលីស​បាន​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​នេះ​ថា ក្រោយពី​មាន​អ្នកជិតខាង​បាន​រាយការណ៍​ថា ពួកគេ​បាន​ធុំក្លិន​ស្អុយ​ចេញពី​ក្នុង​ផ្ទះល្វែង​មួយ​នេះ​។ ស្ត្រី​គួរ​ឲ្យ​អាណិត ដែល​ត្រូវបាន​ចាក់សោរ ចោល​នៅក្នុង​ផ្ទះ​តែម្នាក់ឯង​នេះ រស់នៅ​ស្ថិតក្នុង​ស្ថានភាព​លំបាក​បំផុត ប៉ុន្តែ​នាង​បែរ​បញ្ចេញ​នូវ​ស្នាមញញឹម នៅពេលដែល​គេ​បាន​នាំ​នាង​ចេញពីផ្ទះ​នោះ​។ គួរ​បញ្ជាក់ថា ស្ត្រី​ជា​ម្តាយ​អាយុ​៦៩​ឆ្នាំ ដែល​បាន​ចាក់សោរ ចោល​កូន​ឲ្យ​នៅក្នុង​ផ្ទះ​តែម្នាក់ឯង​នេះ ត្រូវបាន​គេ​ដឹងថា គឺជា​អតីត​គ្រូបង្រៀន​មួយរូប ដែល​គាត់​តែងតែ​យក​អាហារ មក​ឲ្យ​នាង ២​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ចំនែកឯ​គាត់ គឺ​រស់នៅ​ជាមួយ នឹង​ប្អូនស្រី​របស់គាត់ ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន​ទេ​។ ទោះជា​យ៉ាងណា ស្ត្រី​ជា​ម្តាយ​បានត្រឹមតែ យក​អាហារ​មក​ឲ្យ​កូន​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិនបាន​មើលថែទាំ​នាង ឬក៏​នាំ​នាង​ចេញទៅ​ខាងក្រៅ​នោះទេ ៕

03-3-2014 (3) 03-3-2014 03-3-2014 (1) 03-3-2014 (2)

 

Leave a Reply

(*) Required, Your email will not be published