ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​បាន​ចំនួន​៨​នាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​អនាធិបតេយ្យ​មួយក្រុម​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ គ្រា​ដែល​ក្រុម​នេះ​បានធ្វើ​សកម្មភាព​លួច ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម ។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដោយ​ឃាត់​បាន​៨​នាក់ ក្នុងចំណោម​បក្ខពួក​២០​នាក់ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​ធ្វើការ​ឃាត់ខ្លួន​នេះ ក្រុម​លួច​ឆក់​ដ៏​សកម្ម​នេះ បាន​លួច​ទូរ​សព្ទ័​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​ពណ៌​ខ្មៅ​របស់​ជនរងគ្រោះ​ឈ្មោះ សួង សិទ្ធ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុង​ក​ន្លែ​ង​កើតហេតុ​ខាងលើ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ទើប​សមត្ថកិច្ច​ដេញ​បង្ក្រាប​ភ្លាមៗ​តែម្តង ដោយ​ឃាត់​បាន​ចំនួន​៨ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន និង​ស្វែងរក​បក្ខពួក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

03-3-2014

 

Leave a Reply

(*) Required, Your email will not be published