បុរស​ម្នាក់​បាន​ដុត​សម្លាប់ខ្លួន ខណៈដែល​ធ្វើបាតុកម្ម​តវ៉ា​អំពី​ការរំលោភ​យក​ដីធ្លី ពី​សំណាក់​អ្នក​ន​យោ​បា​យ

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ បុរស​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ដោយ​ដុត​ខ្លួនឯង នៅក្នុង​អំឡុងពេល​ធ្វើបាតុកម្ម​មួយ​ដើម្បី​តវ៉ា​អំពី​កម្មសិទ្ធិ​ដីធ្លី ។ លោក Prabin Boro អាយុ ៤៥ ឆ្នាំ បាន​យក​សាំង​មកចាក់​ស្រោច​លើ​រាងកាយ និង​ដុត​ខ្លួនឯង ស្ថិតនៅ​រដ្ឋ Assam ប្រទេស​ឥណ្ឌា បន្ទាប់​រដ្ឋាភិបាល​រដ្ឋ​នេះ​បានសម្រេច​មិន​ផ្តល់​តម្រូវការ​ដីធ្លី ទៅ​ឲ្យ​ប្រជាជន​ដែល​កំពុង​រស់នៅ​លើ​តំបន់ភ្នំ ស្ថិតនៅ​ក្បែរ Guwahati ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​គេហទំព័រ ហ៊ី​ឌឺ​រ៉ា​ប៉ា ដាយ​លី​ញូ របស់​ប្រទេស​ឥណ្ឌា​។​

 

​តាម​ការរៀបរាប់​ពី​អ្នកស្រី Purnima ដែល​ត្រូវជា​ប្រពន្ធ​លោក Boro បាន​និយាយថា គាត់​នឹង​ទៅ​ស្លាប់​នៅ​ពីមុខ​មហាជន ដែលជា​ទង្វើ​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​បាន​មើលឃើញ ថ្វីបើ​អ្នកស្រី​អង្វរក​គាត់​កុំ​ឲ្យ​ធ្វើបែបនេះ​ក៏ដោយ ។ ថ្លែង​ទៅកាន់​សារព័ត៌មាន Indian Express, អ្នកស្រី​បាន​និយាយថាៈ “​នៅពេល​គាត់​ចាប់ផ្តើម​ទៅ​ចូលរួម​ធ្វើបាតុកម្ម ប្តី​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បូជាជីវិត​នៅថ្ងៃនេះ ដើម្បី​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​សាធារណៈ​” ។​

 

“​ខ្ញុំ​បាន​ប្រាប់ គាត់​កុំ​ឲ្យ​ទៅធ្វើ​រឿង​បែបនេះ​អី ព្រោះ​កូន​ទាំង​៣​របស់​យើង​គ្មាន​ទីពឹង​ទៀត​ទេ ប្រសិនបើ​គាត់​ស្លាប់​នោះ ។ ប៉ុន្តែ​ប្តី​របស់ខ្ញុំ​បាន​និយាយថា គាត់​ត្រូវតែ​ស្លាប់​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង នៅ​ចំពោះមុខ​មហាជន​ដែល​មក​ទាមទារ​តម្រូវ​ការ​ដីធ្លី​នេះ​” ។​

 

​ពេលនេះ​អ្នកស្រី Purnima បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​ទៅនឹង​អ្នកនយោបាយ ២ រូប (​ប្រធាន​រដ្ឋមន្ត្រី Tarun Gogoi និង​រដ្ឋមន្ត្រីក្រសួង​ប្រាក់ចំណូល Prithibi Majhi) ដោយ​អះ​អា​ថា ការសម្រេចចិត្ត​របស់​ពួកគេ​បាន​នាំ​ឲ្យ​ប្តី​របស់គាត់​ស្លាប់ ។ គ្រា​ដែល​ការស្លាប់​របស់ Boro បាន​លេច​ឡើយ​នោះ ការតវ៉ា​ក៏បាន​រីក​រាលដាល​ទូទាំង​រដ្ឋ​តែម្តង ដែលមាន​សកម្មជន​ឡើងដល់​៦០ នាក់ ហើយ​ត្រូវបាន​ចាប់ខ្លួន ខណៈ​ពួកគេ​បាន​បិទផ្លូវ​ហាយវ៉េ​សំខាន់​១ និង​ផ្លូវ​រថភ្លើង​ជាច្រើន​ខ្សែ ៕

03-2-2014 (3)

03-2-2014 (1) 03-2-2014 (2)  03-2-2014 (4) 03-2-2014 (5) 03-2-2014 (6) 03-2-2014 (7) 03-2-2014 (8) 03-2-2014 (9)

 

Leave a Reply

(*) Required, Your email will not be published