រាជធានីភ្នំពេញ ៖ មួយរយៈក្រោយនេះ ភាពលេចធ្លោររបស់តារាសិចស៊ីជំនាន់ក្រោយនាង សេង សូណា បានបង្រួនទស្សនិកជនឲ្យកក្រើកពេញបណ្តាញសង្គម ។ ថ្មីៗនេះតារាសម្តែងចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង កុល ដាវី បានអះអាងថា នាងគ្មានចំណាប់អារម្មណ៍ ឬសម្តែងការព្រួយបារម្ភពីការប្រជែងភាពសិចស៊ី របស់នាង សេង សូណា សូម្បីតែបន្តិច។ ការឆ្លើយតបរបស់នាង កុល ដាវី បានធ្វើឡើង បន្ទាប់ពីមានការលើកឡើងថា តារាសម្តែងស្រីបាត់មុខពីសិល្បៈមួយរយៈធំនាង សេង សូណា កំពុងតែទាញចំណាប់អារម្មណ៍ពីមហាជនតាមរយៈការបញ្ចេញស្ទីលសិចស៊ីដល់កម្រិតរបស់ខ្លួន។ ក្នុងនោះនាងក៏ប្រហែលជាអាចចូលមកជំនួសតំណែងជាតារាសិចស៊ីប្រចាំដើមឆ្នាំ២០១៤ ពីនាង កុល ដាវី ផងដែរ ។
នាង កុល ដាវី បានលើកឡើងថា នាងគ្មានសិទ្ធិអ្វីទៅធ្វើការរិះគន់ទៅលើសកម្មភាពស៊ិចស៊ីរបស់នាង សេង សូណា ឡើយ ព្រោះនោះជាសិទ្ធិរបស់នាង។ នាងគិតថា អាស្រ័យលើទស្សនិកជន បើទង្វើរបស់នាង សេង សូណា ធ្វើទៅទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះ នាងក៏គាំទ្រ និងចូលរួមអបអរជាមួយនាងផងដែរ ។
តារាសម្តែងនិយមភាពស៊ិចស៊ី នាង កុល ដាវី បានបញ្ជាក់ថា នាងមិនទៅច្រណែន ឬសម្តែងការព្រួយបារម្ភពីការប្រជែងភាពស៊ិចស៊ីរបស់នាង សេង សូណាឡើយ ព្រោះនេះគឺជាសិល្បៈ នៃការទាញការចាប់អារម្មណ៍ពីមហាជនរបស់នាង។ យ៉ាងណាក៏ដោយ នាង កុល ដាវី បានសង្កត់ធ្ងន់ថា “ខ្ញីកាន់តែចាស់ កាន់តែហិរ” បច្ចុប្បន្ននាងគ្មានពេលទំនេរទៅគិតរឿងផ្សេង ក្រៅពីការងារលើមុខជំនួញរបស់នាង ដែលចូលហ៊ុនរកស៊ីជាមួយអតីតតារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស លោក សុខ រក្សា នោះឡើយ ។
ទន្ទឹមនោះនាង កុល ដាវី បានបកស្រាយថា មិនអាចធ្វើការប្រៀបធៀបរវាងនាងជាមួយ សេង សូណា នោះទេ ព្រោះថ្វីត្បិតរូបនាងត្រូវបានគេផ្តល់រហស្សនាមថា ជាតារាស៊ិចស៊ីក៏ពិតមែន ប៉ុន្តែនាងមិនដែលហ៊ានព្រលែងខ្លួនហួសហេតុដូចនាង សូណា ឡើយ ។ យ៉ាងណាក៏ដោយកន្លងមកនាង សេង សូណា ធ្លាប់បានអះអាងថា ការបញ្ចេញស្ទីលស៊ិចស៊ីរបស់នាងគ្មានបំណងណាមួយធ្វើការកាច់បំបាក់តារាផ្សេងៗទៀតឡើយ ។ ហើយនាងក៏មិនខ្វល់ពីការរិះគន់របស់មជ្ឈដ្ឋាននានាផងដែរ ព្រោះនេះជាការនិយមចូលចិត្តរបស់នាង ៕