ចែកចាយ​គ្រឿងញៀន​ឡើង​ដុះ​ស្លែរ តែ​ទើប​សមត្ថកិច្ច​បង្ក្រាបបាន ដើម្បី​បង្ហាញ​ស្នាដៃ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ស្ត្រី​ម្នាក់​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ វេលា​ម៉ោង​១៩ នៅ​ចំណុច​ភូមិ​បទ​បន្លា ឃុំ​កណ្ដោលជ្រុំស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ពេលដែល​ជនសង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន​។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ខុន សុក​ហៃ អាយុ​២៦​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេ និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស ចំនួន​២ កញ្ចប់​ទម្ងន់​០,០៩៧ ក្រាម និង​ប្រាក់​ចំនួន​១០​ដុល្លារ ប្រាក់រៀល​ចំនួន ៤០.០០០ រៀល ។

 

​ក្នុង​របាយការណ៍​នគ​របាល​ពុំមាន​ចម្លើយសារភាព​នោះទេ តែ​តាម​ប្រភពពី​អ្នកភូមិ​នៃ​កន្លែង​ចាប់ខ្លួន​ស្ដ្រី​សង្ស័យ​បាន​បង្ហើប​ឱ្យដឹងថា ស្ដ្រី​សង្ស័យ​ខាងលើនេះ​បានធ្វើ​សកម្មភាព និង​ចរាចរ​លក់​ថ្នាំញៀន​យូរ​ក្រាស់ក្រែល​មកហើយ ហើយ​ទើប​ត្រូវបាន​បង្ក្រាប ។​

 

​ក្រោយពី​ឃាត់ខ្លួន​ជាក់ស្ដែង​នេះ ស្ដ្រី ជាប់​សង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ដ​កំពង់ចាម ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

2-3-2014

 

Leave a Reply

(*) Required, Your email will not be published