មូលហេតុ​មួយចំនួន ដែល​បុរស​ចូលចិត្ត​សម្លឹង និង​ស្ទាបអង្អែល​ដើមទ្រូង​ស្ត្រី​

, , Leave a comment

25-12-2014

​ស្ត្រី​ដឹង​ទេ​ថា ចំណុចដើម​ទ្រូង​របស់​អ្នក​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ផ្លូវភេទ និង​ក្តី​ស្រមៃ​របស់​បុរស​ក្នុងកា​រ​ស្ទាបអង្អែល​នោះ​មិនតិច​ឡើយ​។ បុរស​ខ្លះ​តែង​លួច​សម្លឹង​ដោយ​ក្តី​ស្រមៃ​ចង់ ស្ទាបអង្អែល​នៅ​ថ្ងៃ​ណាមួយ និង​ខ្លះ​កើត​អារម្មណ៍​ផ្លូវភេទ យ៉ាង​ត្រេកត្រអាល​ថែមទៀត​។ ការចូល​ចិត្ត​សម្លឹង​ត្រង់ចំណុច​នេះ ស្ត្រី​ស្ទើរ​គ្រប់រូប​ក៏បាន​ដឹង​ដែរ ហើយ​ស្ត្រី​តែង​កើត​អារម្មណ៍​ខ្មាសអៀន​ការពារ កន្លែង​នេះ​ដោយ​ភាព​ប្រយ័ត្នប្រយែង​។ តើ​ស្ត្រី​ដឹង​ទេ​ថា បុរស​ចូលចិត្ត​សម្លឹង ដើមទ្រូង​ដោយសារ​ហេតុផល​អ្វី​?គេហទំព័រកំណើតថ្មីសូមមានចម្លើយត្រួសៗៗ

 

​ចម្លើយ​ទី​១ : មូលហេតុ​ដែល​បុរស​តែង​ចូលចិត្ត ស្ទាបអង្អែល​សុដន់​ស្ត្រី គឺ​ដោយសារ​ថា វា​ជា​កន្លែង​ទាក់ទាញ​អារម្មណ៍ ផ្លូវភេទ​យ៉ាងសំខាន់​នៅលើ​រាងកាយ​ស្ត្រី និង​ជា​កន្លែង​បើកចំហ​មួយ​គេ​ងាយ​ឃើញ​ជាង​កន្លែង​ដទៃទៀត​។ ការចូល​ចិត្ត​នេះ ទៀតសោត​ក៏​តែង​កើត​ទៅតាម​ពេលវេលា​ទីកន្លែង និង​បរិយាកាស​។ ក្រៅពីនេះ​ចំណុច​ដែល​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ដល់​បុរស​នោះ គឺ​ដូចជា​មុខមាត់ រូបរាង ពណ៌​សម្បុរ ក្លិន​កាយ ការបង្ហាញ​របៀប​តុបតែង​កាយ របស់​ស្ត្រី​ជាដើម​។ តាម​ធម្មតា​និស្ស័យ​របស់​បុរស​តែង​បង្ហាញ​ពី​អារម្មណ៍​ផ្លូវភេទ​ខ្ពស់ ដូចនេះ​ចំណុច​ដែល​គេ​តែង​បញ្ចេញ​ឲ្យ​ស្ត្រី​បានដឹង​នោះ​គឺ​សម្លក់សម្លឹង និង​សម្តី​លែបខាយ​ឌឺដង​នេះឯង​។

 

​ចម្លើយ​ទី​២ : ជា​សេចក្តីត្រូវការ​ផ្លូវភេទ​ពី​កំណើត​ដែល​ធម្មជាតិ បង្កើត​មក​សម្រាប់​បន្ត​ពូជ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត បើ​ពុំនោះ​នឹង​មិនមាន​មនុស្ស​ជំនាន់​ក្រោយ​បន្តវេន​ដូច​បច្ចុប្បន្ន​នោះទេ​។

 

​ចម្លើយ​ទី​៣ : កាល​ដែរ​បុរស​ចូលចិត្ត​ដើមទ្រូង​ស្ត្រី ដោយសារ​មូលហេតុ​ពីរ​យ៉ាង គឺ​បុរស​មិនមាន​របស់​មួយ​ដូច​ស្ត្រី និង​ការកើត​ចម្ងល់​ចង់ដឹង​ចង់ឃើញ​អ្វីដែល​គេ​តែងតែ​លាក់លៀម​។ ទោះបីយ៉ាងណា បើ​របស់​មួយ​នេះ​ត្រូវ​បើកចំហរ​ឲ្យ​ឃើញ​ជាទូទៅ​នោះ​បុរស​ពិតជា​មិន​ចាប់អារម្មណ៍​នោះទេ​។​

 

​ចម្លើយ​ទី​៤ : នៅពេលដែល​កើតមក តើ​យើង​បៅដោះ​អ្នកណា​? ព្រោះតែ​មូលហេតុ​នេះហើយ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ដក់ ជាប់ ក្នុង​ចិត្ត​។ នៅពេល​អ្វីៗ​ដែល​ខ្លួន​ទទួល​ការជាប់​ចិត្ត​នេះ​កាន់តែ​ត្រូវបាន​គេ​លាក់លៀម​ថែមទៀត​ទើប បុរស​តែង​ចង់ដឹង ចង់ឃើញ ទើប​វា​ក្លាយជា​ចំណុច​ជាទី​ជាប់​អារម្មណ៍​របស់គេ​។​

 

​ចម្លើយ​ទី​៥ : ដើមទ្រូង​ជា​របស់​ប្រលែង​លេង និង​បង្កើត​នូវ​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់​តែមាន​ភាពរស់រវើក​ខ្លាំងក្លា​។ ក្នុង​ល្បែង​លើ​គ្រែ ការ​បបោសអង្អែល​រប​ស់​បុរស​នៅត្រង់​ដើមទ្រូង​នេះ គឺជា​ចំណុច​សំខាន់ បន្ទាប់ពី​ប្រដាប់ភេទ ដែលជា​សេចក្តីត្រូវការ​ចុងក្រោយ​បំផុត​នៃ​តម្រេក តណ្ហា​របស់​ពួកគេ​។

 

​ចម្លើយ​ទី​៦ : កាលដែល​បាន​ចាប់​សុដន់​ស្ត្រី ធ្វើ​ឲ្យ​បុរស​រំភើប និង​សប្បាយចិត្ត ម្ល៉ោះហើយ​ក្តី​ប្រាថ្នា​ចង់​ស្ទាបអង្អែល​នេះ ដក់​ជាប់ចិត្ត​មិន​ទៅណា​ឆ្ងាយ​ចំពោះ​ពួកគេ​។​

 

​ចម្លើយ​ទី​៧ : បុរស​ជា​ភេទ​ដែល​ចូលចិត្ត​បង្ហាញ​ពី​អារម្មណ៍​ផ្លូវភេទ​ជាង​ស្ត្រី ដូចនេះ​នៅពេល​ស្ត្រី​ណា​មា្ន​ក់មាន​ដើមទ្រូង​ធំ ឬ​បញ្ចេញ​ឲ្យ​លេចមុខ លេច​ក្រោយ ទើប​ពេលខ្លះ​បុរស​តែង​បង្ហាញ​ពីស​ភាព​ជ្រួលជ្រើម​ឲ្យ​បានដឹង​ភ្លាម​។

 

​ចម្លើយ​ទី​៨ : តាំងពី​កើតមក​មនុស្ស​គ្រប​រូប​តែង​ស្ថិតនៅក្រោម​ដើមទ្រូង​ម្តាយ​ដោយ​ភាពកក់ក្តៅ និង​មាន​អារម្មណ៍​ថា សុវត្ថិភាព​។ ក្រៅពីនេះ​ក៏​ប្រលែង​លេង​ជាមួយនឹង​សុដន់​ម្តាយ​មិនដែល​ខកខាន​ថ្ងៃ​ណាមួយ​ឡើយ ព្រោះតែ​មូលហេតុ​នេះហើយ​ទើប​បុរស​តែងតែ​ដិតដាម​ជាប់​ជាមួយនឹង​របស់​មួយ​នោះ និង​ពេល​ធំ​ពេញវ័យ ក៏មាន​ការចូល​ចិត្តជា​ប់​ក្នុង​អារម្មណ៍​របស់​ពួកគេ​។​

 

​ចម្លើយ​ទី​៩ : កើត​ពី​សេចក្តីត្រូវការ​របស់ខ្លួន​ឯង និង​កើត​ពី​ការចង់​ប៉ះពាល់​ដើម្បី បំពេញតម្រូវការ​ផ្លូវភេទ និង​សេចក្តី​សេ្ន​ហា​។​

 

​ក្រៅពីនេះ​សេចក្តីត្រូវការ​ចង់​សម្លក់សម្លឹង ឬ​ចង់​ស្ទាប់អង្អែល​នោះ​អាស្រ័យទៅលើ​មនុស្ស​ម្នាក់ៗ​ថា គេ​ងុបងុល​ជាមួយនឹង​បញ្ហា​ច្រើន ឬ​តិច​ត្រឹម​កម្រិតណា​។ ជាមួយ​គា្ន​នេះដែរ គឺ​អាស្រ័យទៅលើ​ទីកន្លែង​ស្នាក់នៅ​ដែរ ដូចជា​ការរស់នៅ តំបន់​ដែល​សម្បូរ​ស្ត្រី តុបតែង​ខ្លួន​លេច​លើ​លេច​ក្រោម ចំណង់​ចំណូលចិត្ត​នេះ​ក៏​កាន់​តែមាន​ខ្ពស់​ពិសេស​គេ​អាច​ប្រព្រឹត្ត​អ្វី​មូ​យ​

 25-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published