រាជធានីភ្នំពេញ ៖ ខណៈពេលដែលកេរ្តិ៍ឈ្មោះកំពុងតែទទួលបានការគាំទ្រច្រើនគួរសមតារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា អឿន ល័ក្ខលីតា ហៅ ម៉ូតាពេលនេះត្រូវបានគេទម្លាយព័ត៌មានឱ្យដឹងថា នាងកំពុងមានបុរសម្នាក់ដែលរស់នៅឯនាយសមុទ្រកំពុងតែតាមយកចិត្តផ្គាប់ថ្លើម ដើម្បីសុំសេចក្តីស្រឡាញ់ពីតារាស្រីរូបនេះយកធ្វើជាគូអនាគត។
បុរសមានវ័យកណ្តាលដែលកំពុងតែតាមយកចិត្តតារាស្រីខ្មែរនាង ល័ក្ខលីតា ម្នាក់នេះត្រូវប្រភពមួយពីក្រៅស្រុកបញ្ចេញមកថា អាណិកជនម្នាក់នោះតាមចង់បានការស្រលាញ់ពីកញ្ញា អឿន ល័ក្ខលីតា ដោយមានបំណងយកធ្វើគូអនាគតស្របច្បាប់ ហើយរាល់ថ្ងៃកំពុងព្យាយាមទាក់ទង ដើម្បីស្នើសុំសេចក្តីស្រឡាញ់ពីតារាស្រីរូបនេះ។ ហើយប្រភពព័ត៌មានពីបុរសម្នាក់ជាអាណិកជនខ្មែររស់នៅអាមេរិកបានឱ្យដឹងថា លោកកំពុងព្យាយាមតាមទាក់ទងស្នេហ៍ពីតារាសម្តែងសាច់ខ្ចីនាង អឿន ល័ក្ខលីតា ជាអ្នកធ្វើការនៅក្រុមហ៊ុន ហើយមានវ័យប្រហែលជិត៤០ឆ្នាំរស់នៅលើទឹកដីប្រទេសអាមេរិកតាំងតែពីក្មេងមកម្ល៉េះ ។
គួរជម្រាបថា តារាសម្តែងកញ្ញា អឿន ល័ក្ខលីតា ត្រូវបានមហាជនអ្នកគាំទ្រសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងតែងបង្អួតសម្រស់ស្រស់ស្អាតប្លែកជាងមុនទាំងការស្លៀកពាក់ និងស្ទីលតុបតែងខ្លួនទោះជាយ៉ាងណា កញ្ញា អឿន លក្ខ័លីតា មិនអាចទាក់ទងដើម្បីសុំការបកស្រាយបានទេ៕