ផ្លូវ​ល្អ រថយន្ត​ទំនើប បើក​បុក​ក្មេង រត់​បាត់ស្រមោល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​កុមារា​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​គ្រោះថ្នាក់​មួយ​នេះ​បាន​កើង​ឡើង​កាលពី​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ឋិត​នៅលើ​ផ្លូវ​បេតុង​ដែល​ទើប​សាងសង់​ថ្មី ឋិត​នៅក្នុង​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​មានឈ្មោះ ច​ន បញ្ញា អាយុ​៨​ឆ្នាំ ត្រូវបាន​រថយន្ត​បើក​បុក​ចំ​ពី​ចំហៀង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​លើផ្លូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​ក្មេងប្រុស​រងគ្រោះ​បាន​ដើរ​លើផ្លូវ​បេតុង​ក្នុងទិសដៅ​ចេញពីផ្ទះ​របស់ខ្លួន​ដើម្បី​ទៅ​ទិញ​នំ ស្រា​ប់​​តែមាន​រថយន្ត​មួយគ្រឿង ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក ជា​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ជាមួយ​ក្មេងប្រុស​(​ពី​លិចទៅ​កើត​) ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​បាន​ចង្កូត​បុក​ក្មេងប្រុស​រងគ្រោះ​ចំ​ពី​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​ក្មេងប្រុស​ដួល​បោក​ក្បាល​ស្លាប់​នឹង​ថ្នល់​របួសធ្ងន់ ។ ភ្លាមៗ​នោះ​អ្នកឃើញ​ហេតុការណ៍​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នកភូមិ​ជួយ​ចាប់ ប៉ុន្តែ​អ្នកបើករថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ ។ ចំ​ណែ​ក​​ក្មេងប្រុស​រងគ្រោះ​ត្រូវ​អ្នកភូមិ​ជួយសង្គ្រោះ​ផងដែរ តែ​មិន​អាចជួយ​បានឡើយ គឺ​ក៏បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ។ សា​កស​ព​ក្មេងប្រុស​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

1-3-2014

 

Leave a Reply

(*) Required, Your email will not be published