តារាចម្រៀង តាន់ សូលី​តា ប្រសូត្រ​ចេញពី​កម្មការិនី ដែលមាន​ក្តី​ស្រមៃ​ខ្ពស់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ថ្មី​មាន​ក្តី​ស្រមៃ​ខ្ពស់​កញ្ញា តាន់ សូលី​តា គឺជា​តារាចម្រៀង​រលក​ក្រោយ​មួយ​ដួង​ទើបនឹង​រះ​នៅលើ​វិថី​សិល្បៈ ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ជា​បណ្តើរៗតាមរយៈ​បទ​ចម្រៀង​មួយចំនួន​នៅក្នុង​ផលិតកម្ម​សាស្តា មានដូចជា​បទ សង្សារ​លី​ឡឺ អូន​សុំ​បែក​បងអត់​ព្រម សន្យា​ទឹកភ្នែក អូន​មិនមែន​សង្សារ​ហ្វ្រី និង​បទ​ចង់​ប្រាប់​ខ្ញុំ​ចង់បាន​សង្សារ ដែល​កំពុង​ដណ្តើមយក​ទីផ្សារ​គាំទ្រ​បាន​ច្រើន​គួរសម​ពី​សំណាក់​ក្រុម​យុវវ័យ​។

 

​នាពេល​ថ្មី​កញ្ញា តាន់ សូលី​តា បាន​ប្រាប់ថា នាង​គឺជា​កូន​ទី​៦​ក្នុងចំណោម​បងប្អូន​៨​នាក់​(​ស្រី​៣​ប្រុស​៥) នាង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ហើយ​ឪពុកម្តាយ មានមុខរ​បរជាកសិក​រ​មាន​ជីវភាព​មិនសូវ​ធូ​ធា​ប៉ុន្មាន​ទេ​។ តារាចម្រៀង​វ័យ​១៨​ឆ្នាំ​រូបនេះ​បាន​បន្តថា នាង​មិនមាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ទេ ប៉ុន្តែ​ដោយសារ​និស្ស័យ​ស្រឡាញ់​សិល្បៈ​ចម្រៀង​តាំងពី​តូច​នាង​ក៏បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា នៅ​ថ្ងៃ​ណាមួយ​នាង​នឹង​ចាប់​អាជីព​ជា​តារាចម្រៀង​ឱ្យបាន ដើម្បី​បំពេញ​ក្តី​ប្រាថ្នា​របស់ខ្លួន​។​

 

កញ្ញា​បន្តថា ដោយសារ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​នៅ​ដើមឆ្នាំ​២០១២​កញ្ញា​ក៏បាន​សម្រេចចិត្ត​បញ្ឈប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១០ មក​ធ្វើជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ជាមួយ​បងស្រី​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រកប្រាក់​ចំណូល​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​មួយចំនួន​។ ប៉ុន្តែ​ដោយសារ​ក្តី​ស្រឡាញ់​អាជីព​ចម្រៀង​នៅពេល​កំពុងធ្វើការ​នាង​ក៏​ទទួលបាន​ព័ត៌មាន​តាមរយៈ​មិត្តភក្តិ​គឺ​ផលិតកម្ម​សាស្តា គេ​ជ្រើសរើស​តារាចម្រៀង​ពេលនោះ​នាង​ក៏បាន​សម្រេចចិត្ត​សុំ​បងស្រី​ទៅ​ដាក់ពាក្យ​ធ្វើតេស្ត​សំឡេង ហើយ​នាង​ក៏មាន​វាសនា​ត្រូវបាន​ខាង​ផលិតកម្ម​គេ​ជ្រើស​យក និង​បាន​ច្រៀង​ប្រចាំ​ផលិតកម្ម នេះ​ចាប់ពី​ពេល​មក​ផងដែរ​។

 

​កញ្ញា តាន់ សូលី​តា បាន​បន្តថា បន្ទាប់ពី​មាន​សម្ពាយ​កិត្តិយស​ដ៏​ស្តួចស្តើង​នោះមក កញ្ញា​ក៏បាន​ខិតខំ​ហាត់រៀន​បណ្តុះ​ទេពកោសល្យ​បន្ថែម​ដោយមាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ថ្ងៃ​ខាងមុខ​កញ្ញា​នឹង​ទទួលបាន​ជោគជ័យ​ពី​ការព្យាយាម​ទាំងនេះ​ជាក់​ជាមិនខាន​។ អាច​និ​យា​បាន​ថា អស់​រយៈពេល​មួយឆ្នាំ​មកនេះ កញ្ញា តាន់ សូលី​តា ចាប់ផ្តើម​សម្រេច​នូវ​គោលបំណង​ជា​បណ្តើរៗ​ហើយ ខណៈដែល​នាង​មាន​បទ​ចម្រៀង​ចេញលក់​ស្វាគមន៍ ប្រិយមិត្ត​បាន​ចំនួន​ប្រមាណ​ជា​៥​ទៅ​៦​បទ​មានដូចជា​បទ សង្សារ​លី​ឡឺ អូន​សុំ​បែក​បងអត់​ព្រម សន្យា​ទឹកភ្នែក អូន​មិន មែន​សង្សារ​ហ្វ្រី និង​បទ ចង់​ប្រាប់​ខ្ញុំ​ចង់បាន​សង្សារ​។ ប៉ុន្តែ​បទ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​នោះ​គឺ​បទ “​សង្សារ​លី​ឡឺ និង​បទ​អូន​មិនមែនជា​សង្សារ​ហ្វ្រី​”​។

 

​ជាមួយគ្នានេះ​កញ្ញា​ក៏បាន​ប្រាប់​ដែរ​ថា នៅពេល​ខាងមុខនេះ​កញ្ញា​ក៏បាន​ត្រៀម​បទ​ចម្រៀង​មួយចំនួនទៀត ដើម្បី​ជាការ​ស្វាគមន៍​ទស្សនិកជន​ផងដែរ ប៉ុន្តែ​បទ​ចម្រៀង​ថ្មី​នេះ​កញ្ញា​មិនទាន់​បញ្ជាក់ប្រាប់​ចំណងជើង ឬក៏​មាន​អត្ថន័យ​យ៉ាងណា​នោះទេ ពីព្រោះ​ខាង​ក្រុមហ៊ុន​មិនទាន់​ឱ្យ​បញ្ចេញ​ព័ត៌មាន​នេះ​នៅឡើយ​។​

 

​តាមរយៈ​ការបង្ហាញឱ្យឃើញ​ពី​សមិទ្ធផល​ទាំងនេះ ទោះបីជា​តារាចម្រៀង​វ័យក្មេង​កញ្ញា តាន់ សូលី​តា កំពុង​ធ្វើឱ្យ​បណ្តា​ទស្សនិកជន​មាន​ចំណាប់អារម្មណ៍​លើ​ទេពកោសល្យ​នៃ​ការប្រើ​សំឡេង រួមជាមួយ​រូប​សម្រស់ ដ៏​ស្រស់​សោភា​របស់​នាង​ក្តី ប៉ុន្តែ​បើ​និយាយ​ពី​ប្រជាប្រិយភាព​កញ្ញា​ក៏​មិនទាន់​វាទទី​ដណ្តើមយក​អ្នក គាំទ្រ​បាន​ទូ លំ​ទូលាយ​ដូច​តារា​រៀង​ច្បង​នៅឡើយ​។ ពន្លក​កេរ្តិ៍ឈ្មោះ​ដ៏​ស្តួច​ស្តែង​នេះ វា​មិន​ខុសពី​ទុំពាំង​ខ្ចី​ងាយ​នឹង​ស្អុយរលួយ​ពេល​ត្រូវ​ព្យុះភ្លៀង​បកបោក​នោះទេ ។ យ៉ាងណា​ម៉េ​ញក​ញ្ញា តាន់ សូលី​តា មាន​វ័យក្មេង និង​មាន​រូប​សម្រស់​ស្រស់​សោភា​ផង​នោះ បើកាលណា​កញ្ញា​ទទួលរ​ង​នូវ​ព័ត៌មាន​អាស្រូវ​នៃ​រឿង​ស្នេហា ប្រាកដជា​ពិបាក​នឹង​រក្សា​ប្រជាប្រិយភាព​ឱ្យ​នឹងន​បានឡើយ​។ ប៉ុន្តែ​ចំណុច​នេះ​ត្រូវបាន​កញ្ញា​បញ្ជាក់ថា នៅពេលនេះ​បេះដូង​របស់​នាង​នៅ​ទំនេរ​ស្អាត​មិនទាន់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ទេ​។ ហើយ​ពេលនេះ​ទ្វា​បេះដូង​របស់​នាង​ក៏​ទាន់​បើក ទទួល​យកក្តី​ស្រឡាញ់​ពី​បុរស​ណា​ម្នាក់​នៅឡើយ ពោលគឺ​សព្វថ្ងៃនេះ​នាង​កំពុង​ខិតខំ​ពង្រឹង​អាជីព​សិល្បៈ ចំណែក​រឿង​ស្នេហា​នាង មិនទាន់​គិត​ទេ​៕

452_3 452_2

 

Leave a Reply

(*) Required, Your email will not be published