តៃវ៉ាន់ ៖ ប្រភពពីគេហទំព័រប្រមាញ់រឿងអាស្រូវរបស់វៀតណាម បានរាយការណ៍មកថា នៅពេលថ្មីៗនេះដែរស្ថានីយ៍ទូរទស្សន៍របស់តៃវ៉ាន់ បានរងការប៉ះទង្គិចយ៉ាងខ្លាំង បន្ទាប់ពីអ្នកសារព័ត៌មានស្រីរបស់ខ្លួន លេចធ្លាយរូបភាពស្រើបស្រាល និងឈុតអាក្រាតកាយ នៅលើទំព័របណ្តាញអ៊ីនធឺណេតនានានៃប្រទេសតៃវ៉ាន់។
តាមប្រភពព័ត៌មាននេះបានចុះផ្សាយឲ្យដឹងទៀតថា ស្រីម្នាក់នោះគេស្គាល់យ៉ាងច្បាស់ មានឈ្មោះថា Huang Yushan ដែលជាអ្នកយកព័ត៌មាន និងអានព័ត៌មាន នៅ តៃប៉ិ ក្នុងទឹកដី កោះតៃវ៉ាន់ ដោយធ្វើឲ្យមជ្ឈដ្ឋាន នានា ក្នុងតៃវ៉ាន់ភ្ញាក់ផ្អើលខណៈដែល រូបភពក្តៅសាច់របស់នាង ជាច្រើនសន្លឹកធ្លាយលើអនឡាញ នោះ។
តែទោះជាយ៉ាងណា រូបភាពស្រើបស្រាលនេះដែរ បានបណ្តាលឲ្យនាង ត្រូវបានគេបណ្តេញចេញពីស្ថានីយ៍ទូរទស្សន៍ ។តាមរបាយការណ៍ ដែលចេញពីបបូរមាត់របស់នាង Huang Yushan បានឲ្យដឹងថា រូបភាពនេះ ខ្លួនធ្លាប់ផ្ញើរទៅកាន់អតីតមិត្តប្រុសរបស់ខ្លួន ហើយការបែកធ្លាយនេះដែរ វានឹងចេញពីដើមទង អតីតមិត្តប្រុសរបស់ខ្លួន មិនមែននាងបង្ហោះរូបភាពទាំងនោះទេ។ជាមួយនឹងហេតុផលរបស់នាង ប៉ុន្មានខាងលើ អតីតមិត្តប្រុសរបស់នាង ត្រូវបានប៉ូលិសចាប់ខ្លួន យកមកណែនាំសួរចម្លើយ និងកាត់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕