ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថា ជាយូណាស់មកហើយដែលឈ្មោះ នឹម ឃុន គឺជាមេឈ្មួញរកស៊ីឈើប្រណីតៗ យ៉ាងអនាធិបតេយ្យនៅខេត្តសៀមរាបដែលឈ្មួញរូបនេះបានបើកសិប្បកម្មកែច្នៃឈើដ៏ធំមួយនៅតំបន់ឃុំខ្វាវ ស្រុកជីគ្រែង គ្មាននណាហ៊ានប៉ះពាល់នោះឡើយដោយសាមេឈ្មួញដ៏មហិមានេះ បានបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធសព្វគ្រប់និងយកឥទ្ធិពលអ្នកធំមកប្រើ និងបន្លាចសមត្ថកិច្ចស្រេចតែអំពើចិត្តនៅពេលសមត្តកិច្ចណាមួយរឹងរូស គឺយកឈ្មោះមន្ត្រីប៉ូលិសជាន់ខ្ពស់ឈ្មោះ ខេង សុមេធ ជាអគ្គស្នងការរងនគរបាលជាតិដែលទើបតែពាក់ផ្កាយ៤ថ្មីៗនេះ។