តំណាង​លោក ឧកញ៉ា ថៃ បំភ្លឺ ទាក់ទិន​នឹងអត្ត​បទ​“​ឧកញ៉ា ថៃ សកម្ម​ក្នុងការ​បំផ្លាញ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​អាជ្ញាធរខេត្ត​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​ហើម​មាត់​”

, , Leave a comment

ក្រោយពី​សារ​ព័​ត៌មានកំណើត​ថ្មី​ចុះផ្សាយ​នូវ​អត្ត​បទ​ខាងលើ​តំណាង​លោក​ឧកញ៉ា​បាន​បកស្រាយ​បំភ្លឺ​ចំពោះ​សារ​ព័ត​មានកំណើត​ថ្មី​ថា​អត្ត​បទ​ ខា​ង​លើ​នេះ​ចុះផ្សាយ​គឺ​មិនមាន​ការពិត​ទាំង​​ស្រុង​នោះទេ​ហេតុដូចនេះសូម​បំភ្លឺ​ដូចតទៅ៖" ឧកញ៉ា ថៃ មិនមែនជា​កូនជឹង​ឬ​ជា​កូនចៅ​របស់​ឧកញ៉ា លឹម ប៊ុន​ណា ទេ​។ ហើយ​លោក ឧកញ៉ា ថៃ មិនដែល​ប្រកប​របរ​រកស៊ី​ដឹកជញ្ជូន​ឈើ​​ប្រណីត​ ឬ​ឈើ​កគ្រញូង​ទេ ​គឺ​តាំង​ពីមុន​រហូត​បច្ចុប្បន្ន​នេះ​គឺ​រកស៊ី​ដឹកឈើ​តែ​ឈើ​អារ​លេខ​ពីរ​​ដែលមាន​ច្បាប់​ដឹកជញ្ជូន​ត្រឹមត្រូវ​ចេញពីក្រុមហ៊ុន ប៉ាស៊ីហ្វិក​ប្រាយ​ និង ប៉ាស៊ីហ្វិក​ហ្គ្រេ​ន ដែលមាន​ច្បាប់​វិនិយោគ​លើ​ដី​​សម្បទាន​នៅ​ខេត្ត​មណ្ឌល​គី​រី​ចំនួន​ជិត​ពីរម៉ឺន​ហិច​តា​ ។ ​ហើយ​​ពាក់​ព័​ន្ឋ​នូវ​អត្ត​បទ​ដែលថា ឧកញ៉ា ថៃ ចូលទៅ​កាប់បំផ្លាញ​នៅក្នុង​ដែ​ន​ជម្រ​ក​ស​ត្វ​ព្រៃ​​លំផាត់​ត្រង់ចំណុច​កំពក តាវៀន និង​ឃុំ​ស្រែ​អង្គ្រង​។ គឺ​ខុសស្រឡះ​ពី​ការពិត​ដោយលោកឧកញ៉ា ថៃ លោក​មាន​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ស្រាប់​ហេ​តុនេះ​លោក​មិនដែល​នឹក​ចង់ទៅ​កាប់​ឈើ​នៅ​​តំបន់​ខុសច្បាប់​នោះទេ ។ ម្យ៉ាងទៀត លោក ឧកញ៉ា ថៃ បាន​ផ្ទេរ​សិទ្ឋិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងពីរ​​​ទៅ​ឲ្យ​ឈ្មោះ ​ហាក់ វុត្ថា តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

 

អាស្រ័យ​ដូច​បាន​បំភ្លឺ ជូន​ខាងលើ សូម​សារ​ធារ​ណះ​ជន​និង​មិត្ត​អ្នកអាន​កុំ​យល់​ច្រ​លំ ៕

 

Leave a Reply

(*) Required, Your email will not be published