សមត្ថកិច្ច​នគរបាល​ស្រុក​ម៉ាឡៃ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ដែលជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ម៉ាឡៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ។ ករណី​ចុះបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤ និង​៥៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ អាន សា​វី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ក្រោយ​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ក្រហម ចំនួន​១៣០​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​ទឹកកក​ចំនួន​១​កូន​ថង់​តូច ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕

27-2-2014

 

Leave a Reply

(*) Required, Your email will not be published