រាជធានីភ្នំពេញ ៖ មុខសញ្ហាចែកចាយគ្រឿងញៀន៨នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ត្រង់ចំណុចផ្ទះលេខ២៤B ផ្លូវលេខ៦៦៦ ក្រុម១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១-ឈ្មោះ ណៃ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ, ២- ឈ្មោះ អែល សារិន ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ មាស ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ, ៤-ឈ្មោះ ច័ន្ទ ម៉ីម៉ី ភេទស្រី អាយុ២២ឆ្នាំ, ៥-ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ឈ្មោះ ជុំ កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ, ៧- ឈ្មោះ ម៉ៅ លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ និង៨-ឈ្មោះ ម៉ៅ ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចឆែកឆេរ និងដកហូតវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក ជាង២០០ក្រាម, ថ្នាំញៀនប្រភេទយ៉ាម៉ា១៣២គ្រាប់, កាំភ្លើងខ្លី១ដើមម៉ាកឡុក, រថយន្តមួយគ្រឿងម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B-3923, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿងពាក់ស្លាកលេខ1CB-2754 ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕