ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការចាប់ឃាត់ខ្លួន ខណៈដែលកំពុងចែកចាយថ្នាំញៀន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ឋិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វឿន វី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទយ៉ាមាចំនួន៧គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងស្វែងរកមេខ្លោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕