ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​អ្នក​នាំសារ​ធ្វើ​ឲ្យ ស៊ឹម សូលី​កា ជីក​កកាយ​ទម្លាយ​ភាពឈឺចាប់ ក្នុង​ជម្រៅ​អាថ៌កំបាំង​ស្នេហ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​អ្នក​មេម៉ាយ​ចាយ​សម្រស់ អ្នកនាង ស៊ឹម សូលី​កា បាន​ព្យាយាម​ផ្តាច់ខ្លួន​ចេញពី​ប​ណ្តា​ញ​សា​រ​ព័​ត៌មាន ហើយ​នាង​ក៏​មិនដែល​បើក​ទម្លាយ​ពី​អាថ៌កំបាំង​ស្នេហា ឬក៏​ជីវិត​ឯកជន​របស់​នាង​ណាមួយ​ជា​សាធារណៈ​ទេ រហូត​នាង​ត្រូវ​ជាប់​ងារ​ថា ជា​តា​រា​​ស្រី​សម្បូរ​អាថ៌កំបាំង​ថែម​ទៀតផង​។ រាល់​ការលើកឡើង មិន​ថា​មាន​ព័ត៌មាន​លេចឮ​យ៉ាងណាទេ នាង​ក៏​មិនដែល​អើពើ​ចេញមុខ​បកស្រាយ ឬក៏​ប​ង្ហា​ញ​​ជា​សាធារណៈ​ពី​ជីវិត​ឯកជន​របស់​នាង​ឡើយ​។​

 

​តែ​ពេល​ថ្មីៗ​នេះ អ្នក​មេម៉ាយ​កូន​ពីរ អ្នកនាង ស៊ឹម សូលី​កា បាន​បញ្ចេញ​សារ​បែប​ស្រងូតស្រងាត់​បង្ហាញ​អារម្មណ៍​ក្រៀមក្រំ​បង្កប់ន័យ​ឈឺចាប់​នៅ​លើ​​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក ប្រាប់​ដល់​គេឯង​ឱ្យដឹង​គ្រាន់​បាន​ធូរ​ក្នុង​ចិត្ត​ខ្លះ​ថា “ ខ្ញុំ​ឈឺ ខ្ញុំ​ខ្វះ​ភាពកក់ក្ដៅ​ណាស់ ពេលដែល​ខ្ញុំ​នៅតែ​ម្នា​​ក់ឯង​បែបនេះ ប៉ុន្តែ​ក៏​ប្រសើរ​ជាង​ខ្ញុំ​នៅ​ជាមួយ​អ្នក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ឯកា​នឹងខ្វះ​ភាពកក់ក្ដៅ ។​

 

​តាមរយៈ​ពាក្យសម្តី​នេះ បាន​ស្តែង​ឱ្យឃើញថា តារា​ស្រី​ដែល​កំពុងតែ​ឡើង​កូដ និង​មាន​ឥទ្ធិពល​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន អ្នកនាង សូលី​កា ហាក់​ចង់បង្ហាញ​ពី​អារម្មណ៍​ទុក្ខសោក​បែកបាក់​ស្នេហ៍ បាត់​ភាពកក់ក្តៅ បាត់​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​ទុកឱ្យ​នាង​រស់នៅ​ឯកោ តែម្នាក់ឯង​៕

26-2-2014 (1) 26-2-2014 (2) 26-2-2014 (4) 26-2-2014 (5)

 

Leave a Reply

(*) Required, Your email will not be published