តូចចិត្ត​នឹង​ជំងឺ សម្រេច​ចង​.​ក ដើម្បី​បញ្ចប់​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ បុរស​ម្នាក់​បានគិត​ខ្លី​ចង​.​ក ធ្វើអត្តឃាត​សម្លាប់ខ្លួន​បាន​បង្ក​ការភ្ញាក់ផ្អើល​ប្រពន្ធ​បាន​ច្រាន​ទ្វារ​បា​ន​ឃើ​ញ​ជនរងគ្រោះ​ក្នុង​បន្ទប់ទឹក ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ឋិត​ក្រុមទី​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡុង វី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅក្នុង​ផ្ទះជួល​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ធ្លក ឃុំ​ធំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។​

 

​បើតាម​ការរៀបរាប់​ពី​ស្ត្រី​ឈ្មោះ ងិន ធឿន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ដែលជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានចេញ​ទៅធ្វើ​ការតាំង​ពី​ម៉ោង​៦​ព្រឹក​មក​ម្លេះ​ដោយ​ប្តី​របស់គាត់​បាន​ដេក​នៅក្នុង​បន្ទប់​ម្នាក់ឯង លុះ​ម៉ោង​ប្រហែល​១០​ថ្ងៃជា​ពេលដែល​គាត់​ត្រឡប់​មកពី​ ធ្វើ​កា​រ​​វិញ ក៏បាន​ច្រាន​ទ្វារ​ចូលទៅក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​ប្ដី​របស់គាត់​បាន​ចង​.​ក​នឹង​ផ្នឹ​ម​ទ្វារ​បន្ទប់ទឹក ជាមួយនឹង​ក្រមា​។ ស្ត្រី​នោះបាន​បន្តទៀតថា ប្ដី​​របស់គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មុនពេល​ដែល​គាត់​បានគិត​ខ្លី​ចងករ​សម្លាប់ខ្លួន​នោះ​គាត់​តែងតែ​ត្អូញត្អែរថា មិន​ចង​រស់​ទេ​ព្រោះ​ធុញ​នឹង​ជំងឺ ។​

 

​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ប្រពន្ធ ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕

26-2-2014 (1) 26-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published