តាំងខ្លួន​ជា​បងធំ ប្រើ​កាំបិត​ភ្ជង់​សិស្សសាលា ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ បញ្ជូន​ទៅកាន់​តុលាការ​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ក្មេង​ទំនើង​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ខណៈដែល​ប្រើ​កាំបិត​ភ្ជង់​សិស្សសាលា​បញ្ជា​ឱ្យ​បើក​ម៉ូ​តូ​ឆ្វែល​ជុំវិញ​ក្រុង​បាត់ដំបង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិទ្យាល័យ ព្រះមុនីវង្ស ឋិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ខឿន ចាន់​ណាក់ អាយុ​២៣​ឆ្នាំ ជា​ព្រូ​រថយន្ដ​បាត់ដំបង​-​ប៉ោយប៉ែត មាន​ទី​លំ នៅ​ភូមិ​-​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ រីឯ​បក្ខពួក​ជា​ជនដៃដល់​មានឈ្មោះ រី និង ឈ្មោះ​ទី ពួកគេ​រត់​គេចខ្លួនបាត់ ។ ចំណែក​យុវជន​រងគ្រោះ​ទី​១-​ឈ្មោះ រ៉េត វី​យ៉ា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២“D” និង​ទី​២-​ឈ្មោះ រ៉េត គា​រ៉ា អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០“0” នៃ​វិទ្យាល័យ ព្រះមុនីវង្ស ទាំង​២​នាក់​ជា​បងប្អូន​នឹង​គ្នា ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ផ្កាឈូក ស៊េរី ឆ្នាំ​២០១២ មាន​ទីលំនៅ​ភូមិ​អង់ សង្កាត់ អូរ​ចារ​ក្រុង​បាត់ដំបង ។ ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​នគរបាល ដកហូត​បាន​កាំបិតចែត​វែង​១ ដាវ​សា​មូ រ៉ៃ​ចំនួន​២ ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង ។​

 

​ប្រភព​ដដែល​បានឱ្យដឹងថា មុនពេល​កើតហេតុ​ពួកខ្លួន​បាន​ជិះ ម៉ូតូ​ចេញពីផ្ទះ​មកដល់​សាលារៀន ហើយ​ឈប់​បម្រុង​អូស​ម៉ូតូ​ចូល​កន្លែង​ផ្ញើ​តែ​មិ​ន​ទា​ន់​ពន្លត់​ម៉ាស៊ីន​ផង ស្រាប់​តែមាន​បុរស​ម្នាក់​ពាក់អាវ​ក្រឡា​ការ៉ូ​ឡើង​ជិះ​ម៉ូតូ​របស់ខ្លួន ពីក្រោយ​ប្អូនប្រុស ហើយ យក​កាំបិត​វែង​ភ្ជង់​ក​ប្អូនប្រុស​រ​ប​ស់​ខ្លួ​ន ​។ បន្ទាប់មក​ជនសង្ស័យ​បញ្ជា​ឱ្យ​បើក​ម៉ូតូ ចេញ​ពីមុខ​សាលារៀន​តែ​ពួកគេ​ស្រែក​ឱ្យគេ​ជួយ ប៉ុន្ដែ​ពុំមាន​អ្នក​ជួយ​ទើប​បើក ម៉ូតូ​ដឹក​ប្អូន​និង​ជ​ន​សង្ស័យ​បត់​តាមផ្លូវ លេខ​២​និង​ផ្លូវ​លេខ​១​ឆ្វែល​តាម​មាត់​ស្ទឹង ហើយក៏​បត់​តាម​ផ្សារណាត់​និង​ទៅតាម​ផ្លូវ លេខ​២​ពី​ត្បូង​ទៅ​ជើង​ឆ្ពោះទៅ​សាលា វិញ ។ លុះ​មកដល់​ផ្ទះសំណាក់​សេង​ហ៊​ត (​ផ្លូវ​លេខ​២)​ខ្លួន​បាន​ផ្ដួល​ម៉ូតូ ខណៈនោះ​ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន​តែម្ដង ។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

26-2-2014

 

Leave a Reply

(*) Required, Your email will not be published