ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា លោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់ បានដឹកជញ្ជូនឈើសឹងរាល់យប់គឺដឹកឈើប្រណិតតាមរថយន្តសាំយ៉ុងឬតាកូម៉ាក្នុង១ថ្ងៃចំនួន៤គ្រឿងទៅ៦គ្រឿងចេញពីតំបន់រលួសឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តក្រចេះនិងស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកចាន់មូលស្រុកមេមត់ យ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើមានលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនិ ងលោក ព្រាប សុធារា ប្រធានផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោកប្រាក់ ណូម៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម។