ក្មេង​ទំនើងក្រុង​បាត់ដំបងជា​កូន​មន្ត្រី​គយ​ និង​មន្ត្រី​ប៉េអឹម ​ដេញ​កាប់​អ្នកទន់ខ្សោយ គ្មាន​នរណា​ប៉ះពាល់​

, , Leave a comment

​ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​របួសស្រាល​ម្នាក់​ធ្ងន់​ម្នាក់ ដោយសារ​ក្មេងស្ទាវ​ជា​កូនអ្នកមាន​លុយ​អ្នកមានអំណាច​អាង​ឪពុក​របស់គេ​ជា​មន្ត្រី​គយ​រដ្ឋាករ និង​កងរាជអាវុធហត្ថ បាន​ជិះ​ម៉ូតូ​និង​រថយន្ត​ដេញ​កាប់​កូន​អ្នកទន់ខ្សោយ​ផ្អើល​ក្រុង​បាត់ដំបង គ្មាន​អ្នក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំណុច​មុខ​សាលាដំបូង​ខេត្តបាត់ដំបង ក្រុង​បាត់ដំបង ។ ​ដោយ​សុ​ទ្ឋ​ជា​កូនអ្នកមាន​លុយ​អ្នកមានអំណាច​សមត្ថកិច្ច​ពិបាក​ធ្វើការ​រហូតដល់​ម៉ោង​បី​រសៀល​ថ្ងៃ​ដដែល​ទើប​ចាប់​ជនបង្ករ​បាន​ហើយ​ដោះលែង​វិញ​ដោយសារ​មាន​អន្តរាគមន៍​ច្រើនពេក​។​

 

​មន្ត្រី​ប៉ូលីសនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ មានឈ្មោះ ណាត់ ដាវី អាយុ​២២​ឆ្នាំ រងរបួស​ដៃ​ឆ្វេង និង​សៀតផ្កា​ឆ្វេង​ដល់​ថ្គាម កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ឈ្មោះ ទៀប វិសាល អាយុ​២៣​ឆ្នាំ របួសស្រាល ជា​កូនប្រុស​លោក ទៀប រី ស្នងការរង​ទទួលបន្ទុក​កម្លាំង​អន្តរាគមន៍ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ ។ ចំណែក​ជនបង្ក​មាន​គ្នា​៣​នាក់ ក្នុងនោះ​ម្នាក់​កូនលោក​ប៉ោ វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​និង​ជា​គូរ​កន កូន​មន្ត្រី​គយ​រដ្ឋាករ  ដាវ​សា​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​ម៉ាក​SZ4147 ពណ៌​ក្រហម និង​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ​(៤៤៤៩) ។​

 

​ជនរងគ្រោះ​ឈ្មោះ ណាត់ ដាវី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​និង​មិត្តភក្តិ​មាន​គ្នា​៥​ជិះ​ម៉ូតូ​២​គ្រឿង​ពី​រង្វង់​មូល​តា​ដំបងគ្រញូង​ទៅ​ស្ពាន​សម្តេច ហ៊ុនសែន ។ ពេល​ជិះ​ម៉ូតូ​ដល់​មុខ​សណ្ឋាគារ​គ្រី​ន​ផាក ក៏មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​SZ​ជិះ​មក​ឆាប ហើយ​ទាញ​ខ្សែក្រវ៉ាត់ ពេលនោះ​ខ្លួន​ក៏​ឈប់​ហើយ​ពួកគេ​(​ម៉ូតូ​SZ)​ក៏​ជិះ​បន្ត​ទៅមុខ​បាត់ ។ ពេលនោះ​ពួក​ខ្ញុំ​ក៏​នាំ​ឈ្មោះ ហ៊ីង ទៅផ្ទះ​នៅ​ផ្សារ​១៣​មករា និង​ម៉ូតូ​១​គ្រឿង​ទៀត​បែក​គ្នា ។ ពេល​ជិះ​ត្រឡប់មកវិញ​ដល់​មុខ​សាលាដំបូង​ខេត្ត ស្រាប់តែ ម៉ូតូ​ជនសង្ស័យ​បានមកពី​ក្រោយ ហើយ​ស្រែកថា កាប់ៗ​ពួកវា​ឲ្យ​ងាប់  ហើយ​ពួកវា​ក៏​កាប់​ត្រូវ​ខ្ញុំ ជិះ​ពីក្រោយ​ចំ​សៀតផ្កា និង​ដៃ រីឯ​ឈ្មោះ ទៀប វិសាល រហែ​កអាវ​ជាច្រើន​ជាន់​របួសស្រាល ចំណែក​ម៉ូតូ​ពួកវា​កាប់​ខ្ទេច​អស់ ។ ពេល ដែល​ជនសង្ស័យ​កាប់ ខ្លួន​បាន​រើ​បំរាស់​រត់​បែកផ្លូវ​គ្នា​ជាមួយ​ឈ្មោះ វិសាល ចូល​ក្លឹប​កំសាន្ត​អូ​មេ​ហ្គា ហើយ​ទូរស័ព្ទ​ឲ្យ​ឈ្មោះ វិសាល មក​យកទៅ​ផ្ទះ ។ ឈ្មោះ  វិសាល បាន​ដូរ​ម៉ូតូ និង​ស្លៀកពាក់​ខោអាវ​ថ្មី​រុំ​មុខ​ជិះ​មក​ដឹក​ខ្លួន​ចេញពី​ក្លឹប​អូ​មេ ហ្គា តែ​ពេលនោះ​ក្រុម​បង្ក​បានដឹង ក៏​បើក​ម៉ូតូ​ដេញ​កាប់​ទៀត​ខ្លួន​បាន​បោះ​អាវ​ប្រឡាក់​ឈាម​ទុក​ក្បែរ​សាលា ២​ធ្នូ ហើយ​រត់​ពួន​ពេល នោះ​ក្រុម​ជនបង្ក​បាន​បញ្ចាំង​ភ្លើង​រថយន្ត​និង​ម៉ូតូ ស្ទាក់​មិន​ឲ្យ​ឈ្មោះ វិសាល ចូល​យក​ខ្លួន បើ​ចូល​ពួកវា​ឃើញ​កាប់​ស្លាប់ ។ លុះ​ភ្លឺ​ស្រាងៗ​ទើប វិសាល ដឹក​ទៅកាន់​មន្ទីរពេទ្យ ។​

 

​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​បានអោយដឹងថា អាវុធ​ហ​ត្ត​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​​ជនបង្ក​រហើយ​ដាក់​ខ្នោះ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៤ នៅ​ម្តុំ​ផ្សារ​១៣​មករា ក្រោយ​ដឹងថា​ជា​កូន​មន្ត្រី​គយ​រដ្ឋាករ និង​មន្ត្រី​កងរាជអាវុធហត្ថ​ជនសង្ស័យ​បាន​ដោះលែង ភ្លាមៗ ធ្វើអោយមាន​ការរិះគន់​ជាច្រើន​ចំពោះ​រឿងនេះ ៕

25-2-2014

 

Leave a Reply

(*) Required, Your email will not be published