បុរស​ស្រវឹងស្រា បម្រុង​បើករថយន្ត​សម្លាប់ ដើម្បី​ឲ្យ​សម​នឹង​សំណង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​ផ្សេងទៀត​របួសស្រាល ខណៈដែល​កំពុងធ្វើដំណើ​រ​ត្រូវ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​កៀរ​ពីក្រោយ បណ្តាលឱ្យ​ដួល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​កែង​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​នារី​រងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ឈាមជ្រូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-7262 ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្ពោះ​ឡើងទៅ​លើផ្លូវ​លេខ​២៧១ ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​ម៉ុង​តេ​រ៉ូ​ល ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-5338​បាន​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ និង​នារី​២​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។ រីឯ​រថយន្ត​បង្ក​ក្រោយពេល​កើតហេតុ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ជួយ​ចាប់​ឃាត់​បាន​ភ្លាមៗ​ផងដែរ​។  

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បាត់ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​មាន​ធុំក្លិន​ស្រា​បាន​ចុះ​ពី​រថយន្ត​មក​អះអាងថា រូបគេ​មិនបាន​ស្រវឹងស្រា​ទេ និង​បាន​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ថា គ្រាន់តែ​បុក​ប៉ុណ្ណឹង​សង​រាយ​រយ​ដុល្លារ​ដែរ ដឹង​អីចឹង​បុក​ឱ្យស្លាប់​តែម្តងទៅ​។ ក្រោយពី​និយាយ​ឡូឡា​រួច​សមត្ថកិច្ច​បានមក​ដល់​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​ទាំង​រថយន្ត និង​អ្នកបើកបរ​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ​ជា​ក្រោយ​៕

25-2-2014 (1) 25-2-2014

 

Leave a Reply

(*) Required, Your email will not be published