រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន ថា​រី ពាណិជ្ជ របស់លោក​ឧកញ៉ា​ឈន ថា​រី និង​ក្រុមហ៊ុន សូគីម៉ិច របស់លោក​ឧកញ៉ា សុខ គង់ កំពុងដណ្តើម​ជ័យលាភី​ក្នុង​ការបុក​មនុស្ស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចុងខែ​កុម្ភៈ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​ស្លាប់​មនុស្ស​យ៉ាង​អាណោចអាធ័ម ដែល​បង្កដោយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន ថា​រី ពាណិជ្ជ របស់លោក​ឧកញ៉ា​ឈន ថា​រី កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​កណ្តាល​ក្រុង​កំពង់ចាម ឋិត​នៅ​គល់ស្ពាន​គី​ហ្ស៊ូ​ណា​ត្រើយ​ខាងលិច​ម្តុំ​រង្វង់​មូល​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

 

រំលង​បាន​មួយថ្ងៃ​នៅឯ​រាជធានី​ភ្នំពេញ​វិញ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន សូគីម៉ិច របស់លោក​ឧកញ៉ា សុខ គង់ បានសម្លាប់​ម្តាយ និង​កូន កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥ ខាងមុខ​ធនាគារ​អេស៊ីលីដា ខាងជើង​មន្ទីរពេទ្យ​សម្តេចឪ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​ហេតុការណ៍​ដ៏​រន្ធត់​ទាំង​២​នេះ បាន​ស្តែង​ចេញពី​ភាពកម្សោយ​នៃ​ចំណាត់ការ​របស់​ម្ចាស់​ក្រុមហ៊ុន​ចំពោះ​បុគ្គលិក​របស់ខ្លួន ព្រមទាំង​ភាព​ធ្វេសប្រហែស​របស់​បុគ្គលិក​ពេល​បំពេញភារកិច្ច ។ គ្រាន់តែ​រយៈពេល​តែ​ពីថ្ងៃ​សោកនាដកម្ម​ទាំងនេះ​បណ្តាលមកពី​ភាព​ធ្វេសប្រហែស និង​គ្មាន​ទំនួល​ខុសត្រូវ​របស់​អ្នកបើកបរ​ក្នុងការ​បំពេញភារកិច្ច ។ ចំពោះ​ក្រុមហ៊ុន​វិញ​ក៏​គ្មាន​ចំណាត់ការ និង​ការយកចិត្តទុកដាក់​ចំពោះ​ការងារ​របស់​អ្នកបើកបរ​ផងដែរ​។ ក្រោយពេល​កើតហេតុ​ការណ៍ អ្នកបើកបរ តែងតែ​ប្រើប្រាស់​មធ្យោបាយ​មួយ​គឺ “​រត់គេច​បាត់ស្រមោល​” នេះ​ជា​ចំណាត់​ការដែល​ពួកគេ​តែងតែ​ប្រើ​។

 

​ក្រសែភ្នែក​មហាជន​បាន​សម្លឹង និង​រំពឹងថា តើ​សមត្ថកិច្ច​មាន​វិធានការ​បែបណា​? តើ​នេះ​ជាការ​ប្រកួតប្រជែង ដើម្បី​ទទួលយក​ពានរង្វាន់រ​បស់​ក្រុមហ៊ុន​ទាំង​២​ខាងលើ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ឲ្យ​មហាជន​ស្គាល់​កាន់តែច្បាស់​?៕

25-2-2014 (1) 25-2-2014 (2) 25-2-2014

 

Leave a Reply

(*) Required, Your email will not be published