សុគន្ធ អា​រី​យ៉ា វិល​ចូលប្រលូក​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី ដើម្បី​ស្តារ​ប្រជាប្រិយភាព​មកវិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​ដែល​តារាចម្រៀង និង​សម្តែង​កញ្ញា សុគន្ធ អា​រី​យ៉ា បាន​ផ្អាក​សកម្មភាព​ទាំង​ការចេញ​បទ​ចម្រៀង​ថ្មី ក៏ដូចជា​ការចេញមុខ​នៅលើ​ឆាក​តន្ត្រី​តាម​ស្ថានីយទូរទស្សន៍​ក្នុងស្រុក ដោយ​មិន​បង្ហាញ​ពី​មូលហេតុ​ជាក់លាក់​នោះទេ​។ ទើបតែ​ថ្មីៗ​នេះ​តារាចម្រៀង​ធ្មេញ​ចំ​ពើ​ស សុគន្ធ អា​រី​យ៉ា រួមជាមួយ​ដៃគូ​លោក រាជ បូរី បានចាប់ផ្តើម​បង្ហាញ​វត្ត​មាននៅ​លើក​វេទិកា​ត​ន្ត្រី ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​ផងដែរ​។​

 

​ការបង្ហាញ​មុខ​ចុង​ក្រោយនេះ សុគន្ធ អា​រី​យ៉ា បាន​បង្ហើប​ប្រាប់ថា ចាប់ពី​ដើមឆ្នាំ​២០១៤​នេះ​តទៅ នាង​ចាប់ផ្តើម​ប្រឡូក​នឹង​អាជីព​សិល្បៈ​យ៉ាង​ពេញទំហឹង​វិញ​ហើយ ព្រោះ​ពេល​នាង​ផ្អាក​សកម្មភាព​សិល្បៈ​មួយរយៈ​មក ប្រជាប្រិយភាព​ក៏​រាង​ស្រុតចុះ​មួយកម្រិត​ផងដែរ  ដូច្នេះហើយ​នាង​ត្រូវតែ​ខិតខំ​ប្រមូលយក​អ្នកគាំទ្រ​មកវិញ តាមរយៈ​ការត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ចំនួន​បួន​បទ​មានដូចជា អូន​ជា​លេខា​ប្រឹក្សា​ស្នេហ៍​បង​, ស្នេហ៍​បង រួមជាមួយ​បទ​ផ្សេងទៀត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ហើយ​បទ​ចម្រៀង​ទាំងនេះ​នាង​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ដែល​អាចឱ្យ​នាង​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​បាន​៕

25-2-2014 25-2-2014 (2) 25-2-2014 (1)

 

Leave a Reply

(*) Required, Your email will not be published