ជម្លោះ​មួយ​កំហឹង ស្ត្រី​ចិត្តឫស្យា ទាញ​ដប​សាំង​ចាក់​ស្រោច​ដុត​ទារក​១៥​ខែ ស្លាប់​យ៉ាង​សង្វេគ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ចិត្តឫស្យា​បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​អ្នកដទៃ បណ្តាល​ឲ្យ​ស្លាប់​ទារក​អាយុ​១៥​ខែ​ម្នាក់ និង​រងរបួស​បុរស​ម្នាក់​នៅក្នុង​ភ្នក់ភ្លើង​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៣ ហើយ​ រត់គេចខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន​នៅ​ស្រុក​ឈូក ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១៣ ស្ត្រី​ជា​ជនដៃដល់​ឈ្មោះ ថៃ ស្រី​រ៉ា​បា​នរក​ប្តី​នៅផ្ទះ​ឈ្មោះ សុខ តា​ល់ និង​ប្រពន្ធ​ឈ្មោះ ថាវ គ​ន្ធា ដែល​ត្រូវជា​ឪពុក ម្តាយ​ក្មេងរងគ្រោះ​ដែល​ត្រូវជា​បងថ្លៃ​ស្ត្រីជន​ដៃដល់​ដែល​ឋិត​នៅ ក្រុមទី​១៥​ភូមិ​២​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ មួយសន្ទុះ​ក្រោយមក​ក៏មាន​ជម្លោះ​ជាមួយ​ឪពុកម្តាយ​ក្មេងរងគ្រោះ និង​ប្តី​របស់ខ្លួន ដោយមាន​កំហឹង​ជាខ្លាំង​ជនដៃដល់​បាន​ទៅយក​ប្រេងសាំង​ដាក់​ក្នុង​ដប​ទឹក​សុទ្ធ​មកចាក់​ស្រោច​លើ​ពូក និង​អង្រឹង​ដែល​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ សុខ ចំ​រ៉ុង អាយុ​១៥​ខែ​កំពុងតែ​ដេក និង​បុរស​ម្នាក់​ដែល​អង្គុយ​ក្បែរ​នោះ​ឈ្មោះ អូន ច​ន ហើយ​យក​ដែកកេះ កេះ​ដុត​ឆេះ​សន្ធោសន្ធៅ​តែម្តង ហើយ​ជនដៃដល់​បាន​គេចខ្លួនបាត់​។​

 

​បច្ចុប្បន្ន​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

24-2-2014 (1)

24-2-2014 

 

Leave a Reply

(*) Required, Your email will not be published