លោក សូ​យ សារិទ្ធ ជា​នាយ​​ខ​ណ្ឌ​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេ​ត្ត​ក្រ​ចេះ​ បាន​លុយ​ពី​ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង ​ប៉ុន្មាន​បានជា​ដឹកឈើ​ប្រណីត​កក្រើក​ខេត្តក្រចេះ មិន​អើពើ​បង្ក្រាប

, , Leave a comment

​ខេត្តក្រចេះ​ ៖ ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង តួនាទី​ជាម​ន្ត្រី​យោធា​នៅក្នុង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​២០៤ បាន​ដឹកជញ្ជូន​ឈើ​សឹង​រាល់​​យប់​គឺ​ដឹកឈើ​ប្រណិត​តាម​រថយន្ត​សាំ​យ៉ុង​ ឬ​តា​កូ​ម៉ា​ក្នុង​១​ថ្ងៃ​ចំនួន​៤​គ្រឿង​ទៅ​៦​គ្រឿង​ចេញពី​តំបន់​ឃុំ​រលួស​មានជ័យ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​តាមផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះទៅកាន់ ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ​និង​ស្រុក​ស្នួល​យ៉ាង​រ​លូ​ន​​ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ ​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ​ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មានលោក សូ​យ សារិទ្ធ ជា​នាយ​ខ​ណ្ឌ​​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក​ ព្រាប សុធា​រា​ ប្រធាន​ផ្នែករ​ដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​។​

 

 

13-2-2014 (2)

 

Souy sarith 13-2-2014 (1)

 

Leave a Reply

(*) Required, Your email will not be published