រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ថា​រី ពាណិជ្ជ របស់លោក​ឧកញ៉ា​ឈន ថា​រី បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ គល់ស្ពាន​គី​ហ្សូ​ណា

, , Leave a comment

ខេត្ត​​កំពង់ចាម ៖ កាលពី​វេលា​ម៉ោង ប្រមាណ ១២​និង​២០​នាទី ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ ស្ថិតនៅ គល់ស្ពាន គី​ហ្សូ​ណា​ត្រើយ​ខាងលិច​ម្តុំ​រង្វង់​មូល ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​​​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ឈន ថា​រី បាន​បើក​បុក​រះ​បង្ក​វិនាសកម្ម​បណ្តាល​ឲ្យ​ស្លាប់​កុមារី​ម្នាក់​ស្លាប់​ដោយ​រថយន្ត​កិន​ខ្ទេច​ក្បាល​ចេញ​ខួរ និង​របួសធ្ងន់​ស្រាល​៧​នាក់ ឆេះ​និង​ខូចខាត​ម៉ូតូ​៩​គ្រឿងរួម​នឹង​ម៉ូតូ​រ៉ឺម៉ក​កង​៣​មួយគ្រឿង កង់​២​គ្រឿង រថយន្ត​២​គ្រឿង​ខូចខាត​សម្ភា​រៈ​ប្រជា​​ពលរដ្ឋ​មួយចំនួនធំ និង​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅជាប់​ផ្លូវត្រូវ​ឆាបឆេះ​សំណាងល្អ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​មកជួយ​ពន្លត់​ទាន់ ដោយសារតែ​ការធ្វេសប្រហែស​និង​គ្មាន​ការប្រុងប្រយ័ត្ន​របស់​អ្នកបើកបរ​ក្រុមហ៊ុន​ឈន ថា​រី ខាងលើ ។ ពេល​ឃើញ​សភាពការណ៍​មិន​ស្រួល​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ។​

 

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក ពាក់​ស្លាក​លេខ កំពង់ចាម 3A-2896  ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ឈន ថា​រី បានធ្វើ​ដំណើរ ពី​ត្រើយ​ទន្លេ​បិទ ដោយ​ឆ្លងកាត់​
​ស្ពាន គី​ហ្សូ​ណា  បាន​បើក​បោះពួយ​យ៉ាង​លឿន​ចុះ​ពី​ស្ពាន​គី​ហ្សូ​ណា ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​ទៅ បុក​អ្នកជិះ​ម៉ូតូ មាន​ម្តាយ ឪពុក និង​កូនស្រី អាយុ​២​ឆ្នាំ បណ្តាល​ឲ្យ​កិន ក្មេងស្រី​រងគ្រោះ​បែកក្បាល ខ្ទេច​ស្លាប់​ភ្លាមៗ​តែម្តង​។​ពេល​បុក​រះ​ហើយ​រថយន្ត​បង្កហេតុ​មិន​ព្រម​ឈប់​ទេ បាន​ជ្រុល​ទៅបុក​ម៉ូតូ​និង​រថយន្ត​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​និង​ខូចខាត​ម៉ូតូ​៨​គ្រឿង និង​រថយន្ត​២​គ្រឿង រួម​នឹង​រថយន្ត​បង្កហេតុ​ផងដែរ ហើយ​បណ្តាល​ឲ្យ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​រង​ការឆាបឆេះ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​មកជួយ​ពន្លត់​ទាន់ពេល ។

 

​យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់​បញ្ជាក់​អំពី​អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ​ទេ ហើយ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់ បាននិងកំពុង​ចុះជួយ​អន្តរាគមន៍​ ។ អ្នកឃើញ​ហេតុការណ៍​និង​មហាជន​ដែល​រស់​តំបន់​កើតហេតុ​បាន​រិះគន់​ចំៗ​ទៅលើ​រថយន្ត​បង្ក​របស់​ក្រុមហ៊ុន​ឈន ថា​រី ថា រថយន្ត​ដឹក​ប្រេង​ធំ​ទាំងមូល​អ្នកបើក​បរហា​ក់​ដូចជា​មិនបាន​ចូលរៀន​សាលា​បើកបរ​សោះ បែរជា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​បែបនេះ ហើយ​រត់គេច​យករួចខ្លួន​ដោយ​មិន​ទទួលខុសត្រូវ ៕

23-2-2014 (4) 23-2-2014 (3) 23-2-2014 (2) 23-2-2014 (1) 23-2-2014

 

Leave a Reply

(*) Required, Your email will not be published