ការមិន​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ក្លាយជា​ជម្លោះ សមត្ថកិច្ច​អន្តរាគមន៍ ដើម្បី​បញ្ចប់រឿង​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរណ៍​តូចតាច​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ កុម្ភៈ ២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងជើង​ស្ពាន​ស្វាយ​ទង ស្ថិតក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដោយ​ភាគី​ទាំងសងខាង​ដំឡើង​អំណាច​ដាក់គ្នា​ស្ទើរ​ផ្ទុះ​ជា​ហិង្សា​បើ​កុំ​តែ​បាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ទាន់ កុំ​អី​មាន​អ្នករងរបួស​ដេកពេទ្យ និង​ចូល​គុក​ជាពុំខាន​។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​ឃើញ​រថយន្ត​ធុន​ធំ​២​គ្រឿង ដែល​មួយគ្រឿង​ជា​រថយន្តស្ទូច ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0291 ពណ៌​ទឹកប៊ិច​ចាស់​ឆ្នូត​ក្រហម និង​រថយន្ត​មួយគ្រឿង​ទៀត​ជា​រថយន្ត​កូរ៉េ​ពណ៌​ខៀវ ។ រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​បើក​ប្រដេញ​គ្នា​តាំងពី​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ លុះ​មកដល់​ចំណុចកើតហេតុ រថយន្តស្ទូច​បាន​ឡើង​វ៉ា និង​កៀរ​រថយន្ត​កូរ៉េ​ឱ្យ​ឈប់ ហើយ​រថយន្ត​ទាំង​២​ក៏បាន​ឈប់​ចំ​កណ្តាលផ្លូវ បន្ទាប់មក​អ្នកបើកបរ​ព្រមទាំង​ព្រូ​រថយន្ត​បាននាំគ្នា​ចុះ​ពី​រថយន្ត​រៀងៗ​ខ្លួន ដោយ​ដៃ​ពួកគេ​ម្នាក់ៗ​ខ្លះ​កាន់​កូនសោ​ដោះ​ខ្ចៅ​រថយន្ត និង​ខ្លះទៀត​កាន់​បំពង់​ទីប​ចង្អុលមុខ​គ្នា​ទៅវិញទៅមក​ចង់​ផ្ទុះ​ជា កំហឹង​ដោយ​អ្នកបើកបរ​រថយន្តស្ទូច​បាន​ចោទ​ភាគី​រថយន្ត​កូរ៉េ​ថា ជា​អ្នកបើក​ប៉ះ​រថយន្ត​គេ ។​

 

​ដោយ​ភាព​រញ៉េរញ៉ៃ សមត្ថកិច្ច​ចម្រុះ​ដែល​កំពុងមាន​ភារកិច្ច​តាម​ដងផ្លូវ​ក៏បាន​ជួយ​ធ្វើ អន្តរាគមន៍​សម្រុះសម្រួល​រថយន្ត​ទាំង​២​គ្រឿង​ឱ្យ​បើក​ទៅ​ចត​អែប​ចិញ្ចើម ផ្លូវ បន្ទាប់មក​ភាគី​ទាំង​២​ក៏បាន​ឯកភាពគ្នា ដោយ​ភាគី​ខាង​រថយន្ត​កូរ៉េ​សុខចិត្ត​សងជំងឺចិត្ត​ទៅឱ្យ​ភាគី​រថយន្តស្ទូច ដើម្បី​បញ្ចប់រឿង​៕

23-2-2014

 

Leave a Reply

(*) Required, Your email will not be published