ក្រុងប៉ោយប៉ែត ៖ ភាពក្រីបងស្ម័គ្រស្មោះ ពេលមានបានធ្វើបុរសម្នាក់បានបំភ្លេចនូវស្នាមអនុស្សាវរីយ៍ល្វេងជូចត់កម្សត់កម្រជាមួយគ្នា លើកដៃវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃខុសពីពេល ។អំពើហិង្សានៅក្នុងគ្រួសារមួយនេះបានផ្ទុះឡើងខ្លាំងខ្លានៅម៉ោង៨និង៤៥ នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវប្ដីវាយដំស្ទើរាល់ថ្ងៃមានឈ្មោះ សន ចំណាប់ អាយុ៣៣ឆ្នាំ ជាអាជីវករ ។ រីឯប្តីមានឈ្មោះ អ៊ួង រមនាថ អាយុ៤២ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
ប្រភពស្ត្រីរងគ្រោះបានបន្ថែមទៀតថា រូបគាត់និងប្ដីបានចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេល១៥ឆ្នាំ កន្លងមកហើយដោយមានកូននៅក្នុងបន្ទុក៥នាក់ ប្រុស១ ស្រី៤ ។ នៅឆ្នាំ២០១០ រូបគាត់ និងប្ដីប្រឹងប្រែងរកស៊ីយ៉ាងស្រស្រាក់ស្រស្រាំរហូតមានផ្ទះសម្បែងទ្រព្យសម្បត្ដិ និងរថយន្ដ ហើយប្ដីគាត់ក៏មានមុខមានមាត់នៅក្នុងសង្គមដ៏សមរម្យនឹងគេនឹងឯងផងដែរ ។ បន្ទាប់ពីមានទ្រព្យសម្បត្ដិគ្រាន់បើមកលោក ប្ដីរបស់គាត់បែរជាបែកចិត្ដមានស្រីក្រៅផ្ទះ ហើយចាប់តាំងពីបែកគំនិតមាន ស្រីមកតែងតែរករឿងប្រពន្ធកូនជា ប្រចាំ ។ មានពេលខ្លះលោកប្ដីរបស់គាត់ ភ្លេចគ្រាកម្សត់បានសុំចែកផ្លូវនិងចែក ទ្រព្យសម្បត្ដិទៀតផង ។ ក៏ប៉ុន្ដែដោយសារ តែអ្នកស្រីគិតដល់មុខមាត់ចាស់ទុំខិតខំ ផ្សំផ្គុំនិងអាណិតដល់កូនៗប្រុសស្រីទើប ចេះតែបន្ដរស់នៅជាមួយនឹងប្ដីរហូតមកដល់បច្ចុប្បន្ននេះ ។
ស្ដ្រីជាភរិយា បានឱ្យដឹងទៀតថា នៅពេលប្រកែកគ្នាចុះឡើងចុះឡើងប្ដីរបស់ គាត់បានចាប់បោចសក់រួចទាត់ធាក់ តាមអំពើចិត្ដរហូតធ្វើឱ្យបាក់ដៃស្ដាំនិង ឆ្អឹងកដៃ នេះបើតាមរូបគាត់ទៅឱ្យគ្រូពេទ្យពិនិត្យ ។ ទង្វើនេះបានធ្វើឱ្យអ្នកស្រី ទ្រាំរស់នៅជាមួយមិនបានក៏រត់ចេញពី ផ្ទះមកផ្ទះម្ដាយឪពុកបង្កើតរបស់នាង តែម្ដង ។ ខណៈដែលរូបគាត់បានចាក ចេញពីផ្ទះនេះត្រូវប្ដីគំរាមថា ប្រសិន បើរូបគាត់ទៅប្ដឹងសមត្ថកិច្ចនឹងសម្លាប់ ឱ្យអស់មួយពូជ ។
ចំពោះការគំរាមនេះលោកស្រីនឹងមិនខ្លាចនោះទេ នឹងទៅប្ដឹងសមត្ថកិច្ច ហើយក៏នឹងធ្វើ លិខិតសុំចែកផ្លូវផងដែរ ព្រោះបើរស់នៅ មានតែអំពើហិង្សាបែបនេះគឺគ្មាន មង្គលអ្វីឡើយ ។ អ្នកស្រីបានបន្ថែមថា មិនមែនត្រឹមប្ដឹងទៅសមត្ថកិច្ចប៉ុណ្ណោះ ទេ គាត់នឹងឱ្យឪពុកដាក់ពាក្យបណ្ដឹងទៅ តុលាការពីការចែកផ្លូវ ចែកទ្រព្យសម្បត្ដិ ដើម្បីយកមកចិញ្ចឹមកូនផង ៕