លោក អ៊ុង តារា យក​អំណាច​ជា​​​នា​យ​ស​ង្កា​ត់​​ព្រៃ​ឈើ​​​តា​ខ្មៅ កា​ក់​​​ឡាន​​​យ​ក​លុយ​​ពី​​​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ តាមផ្លូវ​លេខ​២ លេខ​៣ និង​លេខ​២១B

, , Leave a comment

​ខេត្តកណ្តាល ៖ បើតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ កំពុងតែ​សំរុក​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​ខេត្តកណ្តាលយ៉ាង​រលូន​ល្អ ជាពិសេស​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​និង​លេខ​២១B ឆ្ពោះទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​រំខាន​ដល់ អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ជាពិសេស​គឺ​លោក អ៊ុង តារា នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​តែម្តង ។​

 

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់​ធំៗ​មួយចំនួន សុទ្ធ​តែមាន​ភ្លើង​ខៀវ និង​មានការ​ឃុបឃិត ជាមួយ​មន្ត្រី​មានអំណាច​ធំៗ ទើប​ក្រុម​ឈ្មួ​ញ​​ទាំងនោះ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល យ៉ាង​រលូន​ឆ្ពោះទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវ​គោក​និង​តាមផ្លូវ​ទឹក យ៉ាង​អនាធិបតេយ្យ​បំផុត​។ មានការ​រិះគន់​ទៀតថា  ចាប់តាំងពី​លោក អ៊ុង តារា បាន​ឡើងកាន់តំណែង ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃ​ឈើ​​តាខ្មៅ គេ​មិនដែល​ឃើញ​លោក អ៊ុង តារា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប រាល់​បទល្មើស​ដឹកជញ្ជូន​ឈើ ខុសច្បាប់ ម្តងណា​ឡើយ​។​

 

​ជាក់ស្តែង​រថយន្ត​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B គេ​ឃើញតែ​លោក អ៊ុង តារា ពង្រាយ​ក​ម្លាំ​ង​ចល័ត​ឲ្យ​ចេញ ដាក់​កុងត្រូលជជុះ តាម​ដងផ្លូវ​ជាតិ​ចាំ​ស្ទាក់ ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ឲ្យ​ចូល​បង់លុយ​តែប៉ុណ្ណោះ​។ សូម្បីតែ​ប្រ​ជា​ព​ល​រដ្ឋ ទៅ​ទិញ​ឈើ​យកមក​ធ្វើ​ផ្ទះ​បន្តិចបន្តួច ដឹកជញ្ជូន​តាម​រ៉ឺម៉ក ម៉ូតូ​ក៏ត្រូវ​លោក អ៊ុង តារា បញ្ជា​ឲ្យ​កូនចៅ​ដែល​ប្រចាំការ តាម​កុងត្រូលជជុះ​ទាំ​ង​នោះ ចាប់​ឃាត់​ឲ្យ​ចូល​បង់លុយ ដោយ​គិត​ក្នុង ១​ម៉ែត្រគូប​ចំនួន​៥​ម៉ឺន​រៀល ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក ធ្យូង​ក៏ត្រូវ​បង់លុយ​ដែរ ដោយ​ក្នុង​១​រ៉ឺម៉ក​ចំនួន​១០​ម៉ឺ​ន​រៀល​។​

 

​គ្រប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក អ៊ុង តារា សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ទាំងអស់ ដូច្នេះ​សូម​ថ្នាក់លើ​ពិនិត្យមើល ភាព​អសកម្ម​ទាំងនេះ​ផង​។ ពាក់ព័ន្ធ​ការរិះគន់​ថា លោក អ៊ុង តា​រា គាបសង្កត់​ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ​ដែល​ទិញ​ឈើ ពី​តាម​ដេប៉ូ​យក​ធ្វើ​ផ្ទះ​ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ដែរ តែ​ពុំមាន​ប្រ​ភ​ព​ទាក់ទង​បានទេ​ ៕

21

 

Leave a Reply

(*) Required, Your email will not be published