អាហារ​រូប​ត្ថ​ម្ភ​ជំនួយ​ចំពោះ​ម្តាយ​ដែល​ពពោះ និង​ទារក​ក្នុង​ផ្ទៃ

, , Leave a comment

​ស្ត្រី​ដែលមាន​គ្រួសារ​ហើយ​ការ​មានកូន​ជា​រឿង​ដែល​ស្ត្រី​ប្រាថ្នា​បំផុត ហើយ​នៅ​ចន្លោះ​ការ​មាន​ផ្ទៃពោះ​នេះឯង ​ដែល​ធ្វើឱ្យ​អនាគត​ម្តាយ​មានការ​ប្រែ​ប្រួ​ល​ខាង​រាងកាយ និង​អារម្មណ៍ ។ដូច្នេះ​ស្ត្រី​ជា​ម្តាយ​ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ណា​ដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព និង​ផ្លូវចិត្ត​រួ​ម​ទាំង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ផង ពីព្រោះ​ការទទួល​ទាន អាហារ​ជះឥទ្ធិពល​ដោយផ្ទាល់​ចំពោះ​អវយវៈ និង​សុខភាព​របស់​ទារក​ដូចជា បើ​ម្តាយ​ទទួលទាន​អាហារ​ដែល​មិនមាន​អត្ថប្រយោជន៍​គ្រប់គ្រាន់​ខ្វះ​ជាតិ​អាហារ​នោះ​នឹង​ធ្វើឱ្យ​ទារក​ដែល​ប្រសូត​មក​មានខ្លួន​តូច ទម្ងន់​ស្រាល ប្រ​ឈ​ម​​នឹ​ង​ភាព​ពិការ​ខាង​ខួរក្បាល​និង​រាងកាយ​។ ហេតុដូច្នេះ​ហើយ​ម្តាយ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​រឿង​អាហារ​ឱ្យបាន​ខ្លាំង ។​

 

*​របប​អាហារ និង​ការព្យាបាល​តាមបែប​ធម្ម​ជាតិ​
+​ត្រូវ​ទទួលទាន​អាហារ​ដែលជា​ប្រយោជន៍​ឱ្យ​គ្រប់​៥​ក្រុម និង​ចម្រុះ​អាហារ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​បន្លែ ផ្លែឈើ សណ្តែក​ផ្សេងៗ ដើម្បីឱ្យ​រា​ង​កា​យ​​បានទទួល​វីតាមីន​រ៉ែ​ធាតុ​ផ្សេងៗ​ជាច្រើន​ប្រភេទ ។​
+​ត្រូវ​ជ្រើសរើស​អង្ករ​ដែល​មិន​ខាត់​ពណ៌ ប៉េងប៉ោះ ខ្ទឹមបារាំង គ្រឿងក្នុង​សត្វ មាន់ ស៊ុត អាហារ​សមុទ្រ ដើម្បី​ជួយ​ការពារ​រោគ​ខ្សោយ​បញ្ហា​របស់​ទារក​ក្នុង​ផ្ទៃ ។​
+​ត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​កាល់ស្យូម ដូចជា ទឹកដោះគោ ទឹកដោះគោ​ជូរ ត្រី​សា​ឌី​ន សណ្តែក ល្ង បន្លែ​ស្លឹក​បៃតង ។​
+​ត្រូវ​ទទួលទាន​អាហារ​ដែល​មិនមាន​ជាតិគីមី ។​
+​ការពារ​អាការ​ចាញ់កូន គួរតែ​ទទួលទាន​ត្រសក់ ទឹកក្រូច​ឆ្មារ ទឹកក្រូច​ច្របាច់​ស្រស់ ឬ​ទទួលទាន​អាហារ​ដែលមាន វីតាមីន K ដូចជា ស្ពៃក្តោប ផ្កា​ស្ពៃ ស្ពៃ​ប្រូ​ក​ខូ​លី ព្រោះ​វា​អាច​កាត់ បន្ថយ អាហារ​ធេងធោង និង ក្អួតចង្អោរ​បាន ។​
+​ត្រូវ​បង្កើន​ការទទួល​ទាន​ទឹក​ផ្លែឈើ​ជំនួស​ការទទួល​ទាន​ទឹក “​តែ​” ដើម្បី​ជួយ​បង្កើន​ធាតុដែក ក្នុង ចន្លោះពេល ពពោះ ។​
+​ត្រូវ​ទទួលទាន​អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មាន​សារប្រយោជន៍​ចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល និង​ភ្នែក​របស់​ទារក ដែល​គេ​ឃើញ​មាននៅ​ក្នុង​ត្រី​សា​ឌី​ន ត្រី​ស្ពៃ​កា ត្រី​សាល​ម៉ុង និង ត្រី​ធូ​ណា ។​
+​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​គ្រប់គ្រាន់​យ៉ាងហោចណាស់​មួយថ្ងៃ​៨-១០ កែវ ។​
+​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ជាប់លាប់ ដើម្បីឱ្យ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​មាន​រាងកាយ​មាំមួន អារម្មណ៍ល្អ ហើយ​ថែមទាំង​ជួយ ឱ្យ​ប្រសូត​បាន​ងាយស្រួល​ផងដែរ ។​

 

*​វីតាមីន​បន្ថែម​
+​កាល់ស្យូម​គួរ​ទទួលទាន ៤០០-៥០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ពីព្រោះ​វា​ជា​រ៉ែ​ធាតុ​ដែលមាន​ចាំបាច់​ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ​ជួយ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ដល់​ទារក ។​
+វីតាមីន D គួរ​ទទួលទាន​១០​ម៉ៃ​ក្រូ​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ឱ្យ​រាងកាយ​បឺត​ស្រូប​កាល់ស្យូម​ដែល​ចាំបាច់​ចំពោះ ការ​ពពោះ ។​
+​អាស៊ីដ​ហ្វូ​លិ​ក​គួរ​ទទួលទាន​៤-៥​មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​ម្តាយ និង​ទារ​កមាន​សុខភាព​រឹងមាំ ការពារ​ភាព​ពិការ​របស់​ទារក​ក្នុង​ផ្ទៃ ។ វា​ជា​រ៉ែ​ធាតុ​សំខាន់​ដែល​ម្តាយ​មិនអាច​ខ្វះ​បាន ។​
+វីតាមីន B6 គួរ​ទទួលទាន​២​មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ការពារ​អាការ​ចាញ់កូន និង​ការលូតលាស់​នៃ​កូន​ក្នុង​ផ្ទៃ ។​

 

*​អាហារ​ដែល​គួរ​ចៀសវាង​
+​ហាម​ទទួលទាន​អាហារ​ឆៅ សាច់​ស្រស់ ស៊ុត​ស្ងោរ ប៊័រ​រាវ ដើម្បី​ការពារ​ការឆ្លង​បាក់តេរី ។​
+​បើ​ចង់​ទទួលទាន​ស៊ុត ត្រូវ​ទទួលទាន​ស៊ុត​ឆ្អិន ។​
+​កាត់បន្ថយ​ការផឹក​តែ កាហ្វេ ដែលមាន​សមាសធាតុ​ផ្សំ​របស់​កាហ្វេ​អ៊ី​ន និង​សារធាតុ​ថេ​ន​នី​ន ដែល​អាហារ​ទាំងនេះ​ធ្វើឱ្យ​រាងកាយ​បឺត​ស្រូបយក​ធាតុដែក​បាន​តិច និង​ធ្វើឱ្យប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។​
+​កំណត់​បរិមាណ​ការទទួល​ទាន​អំបិល អាហារ​ប្រៃ ដើម្បី​ការពារ​រោគ​លើសឈាម​ក្នុង​ចន្លោះពេល​ពពោះ ។​
+​កាត់បន្ថយ​ការទទួល​ទាន​ស្ករ ដោយសារតែ​វា​ទៅ​បង្កើន​ជាតិ​ស្ករ​ក្នុង​រាងកាយ ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនមាន​តុល្យភាព​គ្នា​បង្ក​ឱ្យ​កើត​ជំងឺ​ទឹ​ក​នោ​ម​ផ្អែម​ដែលជា​គ្រោះថ្នាក់​មួយ​ចំពោះ​ទារក​ក្នុង​ផ្ទៃ ។​
+​ហាម​ផឹកស្រា មិន​ថា​ស្រា​ប្រភេទ​ណាក៏ដោយ ពីព្រោះ​វា​នាំទៅរក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ ។​
+​ត្រូវ​តម​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ឆ្អែត អាហារ​ខ្លាញ់​ខ្ពស់​ដែល​បាន​ពីស​ត្វ ។​

 

*ដំបូន្មាន​
-​ប្រសិនបើ​កើត​អាការ​ចាញ់កូន អាច​ផឹកទឹក​ខ្ញី​ដើម្បី​កាត់បន្ថយ​អាការ ។​
-​ដើម្បី​កាត់បន្ថយ​អាការ​ចាញ់កូន គួរតែ​បែងចែក​ការទទួល​ទាន​អាហារ​ឱ្យបាន​ច្រើន​ពេល​ក្នុង​មួយពេលៗ ទទួលទាន តិចៗ​បាន​ហើយ និង​ត្រូវ​ទ​ទួ​ល​ទាន​តែ​ពេលណា​គ្មាន​ប៉ុណ្ណោះ ។
-​ម្តាយ​ដែល​កំពុង​ពពោះ ហាម​បង្អត់អាហារ ទោះ​អាហារ​ពេល​ណាមួយ​ក៏ដោយ ព្រោះ​ការ​បង្អត់​នេះ វា​ធ្វើឱ្យ​ទារក​បានទទួល​ជាតិ​អាហារ​មិន​គ្រ​ប់​គ្រា​ន់ ។​
-​នៅ​ចន្លោះ​ពពោះ​នេះ​ម្តាយ​អាចមាន​អាការ​ប្រែប្រួល ។ ដូច្នេះ​ការ​ស្តាប់ភ្លេង​បុរាណៗ អាចជួយ​ឱ្យ​ម្តាយ​មាន អារម្មណ៍​ប្រសើរ និង ស្ងប់​អារម្មណ៍ល្អ ៕

21-2-2014

 

Leave a Reply

(*) Required, Your email will not be published