ប្រធាន​គយ​ចល័ត​ប្រចាំខេត្ត​សៀមរាប អន្តរាគមន៍​ការនាំ​ចូល​ទូ​ស័ព្ទ​គេចពន្ធ​៥​វ៉ា​លី​ធំៗ មានតម្លៃ​ប្រមាណ​រាប់ម៉ឺន​ដុល្លា​អាមេរិក​

, , Leave a comment

​ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ពីថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ លោក រក្សា សេរី ប្រធាន​គយ​ចល័ត​ប្រចាំខេត្ត​សៀមរាប ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក​ខេត្តសៀមរាប បាន​ដឹកនាំ​ដឹកនាំ​កម្លាំង​បង្ក្រាប​នូវ​ទូរស័ព្ទ​គេចពន្ធ​សេរី​ទំនើបៗ​រាប់ពាន់​គ្រឿង ដែលមាន​តម្លៃ​ប្រមាណ​រាប់ម៉ឺន​ដុល្លា​អាមេរិក បាន​លាក់ទុក​ក្នុង​វ៉ា​លី​ស​ធំៗ​ចំនួន​៥​ដែល​ឈ្មួញ​នាំ​មកពី​ក្រៅប្រទេស​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​មួយ​នេះ​។​

 

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប មិន​ចង់បង្ហាញ​ស្នាដៃ​ដែល​ខ្លួន​ខិតខំ​បំពេញ​រហូតដល់​បានសម្រេច ។ តែ​ផ្ទុយទៅវិញ​ករណីនេះ អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅយក​ព័ត៌មាន​ផ្ទាល់​នូវ​ទីតាំង​ឈរជើង​របស់​គយ​ចល័ត​ក្រសួង​ប្រចាំ​ស្រុក​ពួក​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ដើម្បី​យក​ព័ត​មាន​អំពី​ការស្ទាក់ចាប់​បាន​ទូរស័ព្ទ​គេចពន្ធ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ តែ​ត្រូវបាន​លោក រក្សា សេរី ប្រធាន​គយ​ចល័ត​ចេញមក​ប្រាប់ថា​ពិតជា​មាន ការបង្ក្រាប​នេះ​មែន​តែ​ករណីនេះ គឺ​ចំនួន​តិចតួច​ទេ​ចាំ​លើក​ក្រោយ​ចាំ​ចេញផ្សាយ​ទៅ ! ពីព្រោះថា ថ្នាក់លើ​មិនឱ្យ​ផ្សាយ​ទេ​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តើ​លោក រក្សា សេរី ចង់​រក្សា​ឆ្នាំងបាយ​របស់ខ្លួន​ដោយ​រក្សាទុក​ទូរស័ព្ទ​គេចពន្ធ​ទាំងនោះ ដើម្បី​ឲ្យ​ថៅកែ​ចូលខ្លួន​មក​ដោះស្រាយ​តាមរបៀប​ក្រោម​តុរ​ឬ​? ប្រសិនបើ​មែន​គឺ​លោក រក្សា សេរី បាន​បង្កើន ប៉ុស្ដិ៍​ជជុះ​សុទ្ធសាត​ដែល​បានដាក់​ចាំ​ប្រដេញ​នូវ​បទល្មើស​គេចពន្ធ​ដែល​ផ្គើន​ទៅនឹង​បទបញ្ជារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​!៕

TOSHIBA CAMCORDER

 

Leave a Reply

(*) Required, Your email will not be published