អ្នកមានទំនាក់ទំនងស្នេហាជាមួយនឹងគូស្នេហ៍របស់អ្នកមួយ រយៈមកហើយ ហើយអ្វីៗសព្វ បែបយ៉ាងដំណើរការយ៉ាងល្អប្រសើរ ប៉ុន្តែនៅពេលថ្មីៗចុងក្រោយនេះ នាងមិនដែលមានអារម្មណ៍ចង់ឡើងគ្រែជាមួយអ្នកទាល់តែសោះ ។ អ្នកបានព្យាយាមធ្វើរឿងរ៉ាវជាច្រើនដើម្បីផ្គាប់ចិត្តនាងប៉ុន្តែហាក់បីដូចជាមិនបានប្រយោជន៍អ្វីឡើយ ។
មូលហេតុដែលនាងគ្មានអារម្មណ៍ផ្លូវភេទអាចបណ្តាលមកពីស្ថានភាពសុខភាពរបស់នាង ប៉ុន្តែបើមិនដូច្នេះទេ វាជាទូទៅកើតឡើងដោយសារបញ្ហាទំនាក់ទំនងយ៉ាងពិតប្រាកដមានន័យថា ការបដិសេធ ឬភាពគ្មានចំណង់រួមភេទរបស់នាងជាសញ្ញាប្រាប់អ្នកថា ចំណងស្នេហ៍នៃអ្នកទាំងពីរកំពុងតែមានបញ្ហាធ្ងន់ធ្ងរ ឬអាចដល់ទីបញ្ចប់ក៏ថាបាន ។ ខាងក្រោមគឺជាហេតុផល ៦ យ៉ាងសំខាន់ៗដែលធ្វើឱ្យស្ត្រីទាំងឡាយឈប់ធ្វើការរួមភេទជាមួយដៃគូរបស់នាង ។ ស្របគ្នានេះដែរយើងសូមភ្ជាប់ជាគំនិតខ្លះៗសម្រាប់ដោះស្រាយនូវបញ្ហានីមួយៗ៖
*ហេតុផលទី១ នាងខឹងនឹងអ្នក
ស្ត្រីភាគច្រើនមិនអាចមានអារម្មណ៍ផ្លូវភេទជាមួយបុរសដែលនាងខឹងឡើយ ហើយបើវាកើតឡើងចំលើរូបអ្នកនោះ ប្រាកដជាស៊យធំហើយ ។ អ្នកគួរដឹងថា ស្ត្រីច្រើនតែលាក់បាំងនូវការតូចចិត្ត ឬខឹងសម្បារបស់ខ្លួនពោលគឺនាងប្រហែលជាមិននិយាយប្រាប់អ្នកថា នាងខឹងនឹងអ្នកទេ ប៉ុន្តែការព្រងើយកន្តើយជាពិសេសមិនព្រមរួមភេទជាមួយអ្នកអាចជាតំរួយមួយប្រាប់អ្នកថា អ្នកបានធ្វើនូវអ្វីម្យ៉ាងដែលនាំឱ្យនាងខឹង ។
+គំនិតស្រាយបញ្ហា
ចូរអ្នកនិយាយជាមួយនាងហើយសួរនាងស្ងាត់ៗថា តើអ្នកបានធ្វើអ្វីមួយខុសចំពោះនាង ឬកាលពីពេលថ្មីៗនេះ ? ប្រសិនបើនាងឆ្លើយភ្លាមថា “ទេ ! ហើយព្យាយាមនិយាយពីរឿងផ្សេង អ្នកត្រូវសួរនាងម្តងទៀត ហើយជំរុញ្ញលើកទឹកចិត្តនាងឱ្យនិយាយត្រង់ៗជាមួយអ្នក ។ ប្រសិនបើនាងបញ្ចោញ្ញនូវអ្វីដែលអ្នកបានធ្វើឱ្យនាងខឹងពីទ្រូងហើយនោះ អ្នកប្រហែលជាអាចមានឱកាសឡើងឋានសួគ៌ជាមួយនាង ។
*ហេតុផលទី២ នាងមមាញឹកនឹងរឿងរ៉ាវផ្សេងៗច្រើនពេក
អាចនិយាយថាគូស្នេហ៍របស់អ្នកមិនចាប់អារម្មណ៍នឹងរឿងផ្លូវភេទ ដោយសារនាងវីវក់ខ្លាំងពេកជាមួយនឹងកាតព្វកិច្ចផ្សេងៗ ដូចជា មមាញ្ញឹកនៅកន្លែងធ្វើការត្រូវរៀននៅពេលយប់អស់កម្លាំង រវល់ចូលរួមពិធីផ្សេងៗជាមួយមិត្តភក្តិ ហត់នឿយក្នុងការសម្អាតផ្ទះ ឬចម្អិនអាហារ ។ បញ្ហាទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យនាងអស់ចំណង់ផ្លូវភេទ ។
+គំនិតស្រាយបញ្ហា
ពេលដែលនាងមកដល់ផ្ទះយប់នេះ ចូរអ្នកជួយការងារដល់នាងខ្លះដូចជា ចម្អិនិអាហារឱ្យនាង និង លាងចានក្បាន ជាដើម ហើយប្រាប់នាងថា អ្នកមិនឱ្យនាងធ្វើអ្វីទាំងអស់នៅយប់នេះក្រៅពីទទួលទានស្រាទំពាំងបាយជូរ និងសម្រាកសន្សំកម្លាំង ។ យើងសូមធានាថា នាងនឹងមានអារម្មណ៍ស្រឡាញ្ញ់អ្នកខ្លាំង ហើយកោតសរសើរចំពោះអ្នក មិនតែប៉ុណ្ណោះ នាងនឹងធ្វើអ្វីមួយដើម្បីតបស្នងដល់អ្នកវិញ្ញ ដែលនោះគឺ…. ។
*ហេតុផលទី៤ នាងគ្មានបញ្ហារួមភេទ
វាជារឿងមួយសាមញ្ញណាស់ នៅពេលដែលគូស្នេហ៍របស់អ្នកគ្មានអារម្មណ៍រួមភេទនាងនឹងមិនចង់រួមភេទជាមួយអ្នកទេ ។ បញ្ហាដែលនាងគ្មានអារម្មណ៍រួមភេទ អាចបណ្តាលមកពីនាងឡើងទម្ងន់ (ធាត់ជ្រុល), ហត់នឿយខ្លាំងពេក ឬ នរណាម្នាក់មើលងាយនាងជាដើម ។
+គំនិតស្រាយបញ្ហា
ដំណោះស្រាយសម្រាប់បញ្ហានេះ គឺអ្នកត្រូវលើកទឹកចិត្តនាងឱ្យចំណាយពេលខ្លះដើម្បីថែទាំខ្លួន ឬនាំនាងទៅផ្សារជាដើម ព្រោះវាអាចធ្វើឱ្យនាងមានអារម្មណ៍ធូរស្រាលខ្លះ ។ ល្អជាងនេះទៀតនោះ អ្នកគួរតែម៉ាស្សាឱ្យនាងដោយផ្ទាល់ដៃក្នុងរយៈពេលមួយយូរ ។ ពេលខ្លះទៀតអ្នកគ្រាន់តែធ្វើរឿងសាមញ្ញដូចជាសរសើរនាងអាចនាំនាងឱ្យ នឹកឃើញថា នាងមានភាពទាក់ទាញខ្លាំងចំពោះអ្នកដូច្នេះធ្វើឱ្យនាងមានអារម្មណ៍ចង់ឡើងឋានសួគ៌ជាមួយអ្នក ។
*មូលហេតុទី៥ នាងគិតថា ផ្លូវភេទជារឿងធុញទ្រាន់
ហេតុផលមួយដែលប្រហែលជាធ្វើឱ្យនាងលែងចង់រួមភេទជាមួយអ្នកតទៅទៀតនោះ គឺដោយសារតែការរួមភេទ នោះបានក្លាយជារឿងមួយតូច និងសាមញ្ញសម្រាប់នាង ។ ប្រសិនបើអ្នកឃើញនាងស្ងាបនៅក្នុងអំឡុងពេលនៃការរួមភេទ ឬសកម្មភាពផ្សេងយ៉ាប់ជាងនេះទៀតនោះអ្នកគួរតែមើលទូរទស្សន៍វិញល្អជាង ហើយនេះឯងគឺជាបញ្ហា ។
+គំនិតស្រាយបញ្ហា
ចូរអ្នកសាកល្បងរួមភេទនៅកន្លែងផ្សេងដូចជា នៅទីតាំងខាងក្រៅដ៏ស្ងប់ស្ងាត់មួយ ឬនៅក្នុងសណ្ឋាគារក៏បាន ។ លើសពីនេះទៀតអ្នកអាចបន្ថែមរសជាតិលើគ្រែដូចជាប្រើប្រាស់ទឹកកក ឬ សូកូឡារាវក៏បាន ។
*មូលហេតុទី៦ នាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ
បើទោះបីជានាងមិននិយាយនៅចំពោះមុខអ្នកក៏ដោយក៏នាងប្រហែលជាគ្មានអារម្មណ៍រួមភេទ ដោយសារតែហេតុផលធម្មតាមួយនោះ គឺនាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ ប្រសិនបើយ៉ាងដូច្នេះមែន ទោះជាអ្នកខំប្រឹងបបោសអង្អែលពេញរាងកាយរបស់នាងក៏ដោយ ក៏អ្នកមិនអាចធ្វើឱ្យនាងមានចំណង់រួមភេទជាមួយអ្នកដែរ ។
+គំនិតស្រាយបញ្ហា
ហេតុផលដែលធ្វើឱ្យនាងលែងចាប់អារម្មណ៍លើអ្នក ប្រហែលមិនមែនបណ្តាលមកពីរូបអ្នក ឡើយ ប៉ុន្តែវាអាចមកពីនាងកំពុងបាក់ចិត្តលើអ្នកផ្សេង ។ តើពេលថ្មីៗនេះនាងព្រងើយកន្តើយនឹងអ្នកដែរឬទេ ? តើនាងចាប់អារម្មណ៍ចង់ទៅកន្លែងនានា ឬធ្វើរឿងទាំងឡាយដែលនាងមិនធ្លាប់អើពើកាលពីមុនដែរឬទេ ? ប្រសិនបើចម្លើយគឺ “មែន”នោះនាងកំពុងតែផ្តោតអារម្មណ៍លើអ្នកដទៃហើយ ។ ក្នុងករណីបែបនេះជាហេតុផលនាំឱ្យអ្នកខ្វះនូវការរួមភេទនៅពេលថ្មីៗចុងក្រោយនេះ យើងខ្លាចមិនមានអ្វីច្រើន សម្រាប់កែច្នៃដើម្បីដោះស្រាយបញ្ហានេះទេ ក្រៅពីនិយាយគ្នាត្រង់ទៅត្រង់មកតែម្តង ។
*ការសន្និដ្ឋានរួម
ជាការពិតណាស់ដែលថា អាចមានហេតុផលផ្សេងទៀត ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកបដិសេធមិនរួមភេទជាមួយអ្នក ប៉ុន្តែហេតុផលខាងលើកើតឡើងច្រើនជាងគេ ។ ក្នុងចំណោមបញ្ហាទាំង ៦ខាងលើមានខ្លះងាយដោះស្រាយ ហើយខ្លះទៀតក៏ពិបាក ។ ពេលខ្លះអ្វីដែលអ្នកត្រូវធ្វើ គឺការនិយាយគ្នាដោយការបើកចំហ ដើម្បីឱ្យយល់គ្នាកាន់តែច្រើន ។ ប៉ុន្តែពេលខ្លះទៀតទីបញ្ចប់នៃចំណង់ផ្លូវភេទ គឺជាទីបញ្ចប់នៃទំនាក់ទំនងតែម្តង ៕