ប្រទេសស្វីស ៖ ប្រភពពីគេហទំព័រ ម៉ែល អនឡាញ បានរាយការណ៍មកថា តារាចម្រៀងស្រី នាង Madonna ដែលមានទំនាក់ទំនងជាមួយនឹងអ្នករាំលោក Timor Steffens ហើយពួកគេទាំងពីរបានចំណាយពេលជិះស្គីជាមួយគ្នាកាលពីថ្ងៃបុណ្យ Christmas ជាមួយនឹងគ្រួសាររបស់នាងនៅក្នុងតំបន់ Gstaad ប្រទេសស្វីស ហើយថ្មីៗនេះពួកគេទើបបានដើរលេងជាមួយគ្នានៅទីក្រុង Rotterdam ប្រទេសហូឡង់ផងដែរ។
Madonna ដែលមានអាយុ ៥៥ ឆ្នាំ ត្រូវបានគេឃើញថើបជាមួយនឹងអ្នករាំវ័យ ២៦ឆ្នាំរូបនេះ ប៉ុន្តែពួកគេទាំងពីរពុំបានចំណាយពេលទៅសួរសុខទុក្ខម្តាយរបស់ Timor ទេ ប៉ុន្តែនាងមានភាពសប្បាយរីករាយជាមួយនឹងទំនាក់ទំនងថ្មីរបស់នាង។ សម្រាប់ Madonna មានទំនាក់ទំនងជាមួយនឹង លោក Timor ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បនា្ទប់ពីនាងបានចែកផ្លូវជាមួយនឹងមិត្តប្រុសជាអ្នករាំដូចគ្នាដែលមាន អាយុ ២៥ឆ្នាំ៕